ព្រះត្រៃបិដក ភាគ ៥៧

​ខ្ញុំ​ក្រោក​ឡើង​តាមកាល​គួរ​ ​ហើយ​ចូល​ទៅកាន់​ផ្ទះ​របស់​ប្ដី​ ​ជូតសំអាត​នូវ​ធរណីទ្វារ​ ​(​ជាដើម​)​ ​នឹង​ដៃជើង​ ​ផ្គង​អញ្ជលី​ចូល​ទៅ​រក​ប្ដី​។​ ​ខ្ញុំ​យក​ស្និត​សក់​ ​ម្សៅ​សម្រាប់​លាបមុខ​ ​ថ្នាំ​សម្រាប់​បន្ដ​ក់​ភ្នែក​ ​និង​កញ្ចក់​ ​ស្អិតស្អាង​ឲ្យ​ប្ដី​ដោយខ្លួនឯង​ ​ហាក់ដូចជា​ ​(​វណ្ណទាសី​)​ ​អ្នកធ្វើ​នូវ​ការ​បំរើ​។​ ​ខ្ញុំ​ដាំបាយ​ខ្លួនឯង​ ​លាង​ភាជន៍​ខ្លួនឯង​ ​បំរើ​ភស្ដា​ ​ដូចជា​មាតា​ថ្នមកូន​ខ្ចី​។​ ​តែ​ភស្ដា​តែង​ខឹង​សម្បារ​នឹង​ខ្ញុំ​ ​ដែល​ជា​ស្ត្រី​បំរើ​បាយ​ ​គ្មាន​ស្រ្តី​ណា​លើស​ ​ជា​ស្រ្តី​ធ្វើការ​ ​(​គ្រប់យ៉ាង​)​ ​ជា​ស្ត្រី​មិន​មាន​សេចក្ដី​ប្រកាន់​ ​មាន​សេចក្ដីព្យាយាម​ ​មិន​ខ្ជិលច្រអូស​ ​មានមារយាទ​យ៉ាងនេះ​។​ ​ស្វាមី​នោះ​ ​និយាយ​នឹង​មាតាបិតា​របស់​គេ​ថា​ ​ខ្ញុំ​សូមលា​ ​(​អ្នកម្ដាយ​លោកឪពុក​)​ ​ទៅ​ ​(​ក្នុង​ទីណា​មួយ​)​ ​(​ព្រោះ​)​ ​ខ្ញុំ​មិន​អាច​នៅ​រួមគ្នា​ក្នុង​ផ្ទះ​មួយ​ ​ជាមួយនឹង​នាង​ឥសិ​ទាសី​ឡើយ​។​ ​
 (​មាតាបិតា​ពោល​ថា​)​ ​នែកូន​ ​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​នាង​ឥសិ​ទាសី​ ​ជា​បណ្ឌិត​ឈ្លាសវៃ​ ​ជា​ស្រ្តី​មាន​សេចក្ដីព្យាយាម​ ​មិន​ខ្ជិលច្រអូស​ទេ​ ​ម្នាលកូន​ ​ហេតុអ្វី​ក៏​កូន​ឯង​មិន​ពេញចិត្ត​។​ ​
 (​កូន​ពោល​ថា​)​ ​នាង​ឥសិ​ទាសី​ ​មិន​បៀតបៀន​អ្វី​ ​ៗ​ ​ដល់​ខ្ញុំ​ទេ​ ​ប៉ុន្តែ​ខ្ញុំ​មិន​អាច​នៅជា​មួយ​នឹង​នាង​ឥសិ​ទាសី​ ​ព្រោះថា​ ​នាង​ឥសិ​ទាសី​ ​ជា​ស្រី​សំអប់​របស់ខ្ញុំ​ ​ខ្ញុំ​មិន​គួរ​នឹង​នៅ​រួម​ទេ​ ​ខ្ញុំ​សូមលា​ទៅ​ហើយ​។​ ​
 ម្ដាយក្មេក​ ​និង​ឪពុកក្មេក​ ​បាន​ស្ដាប់​ពាក្យ​កូន​នោះ​ហើយ​ ​សួរ​ខ្ញុំ​ថា​ ​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636867029337878426
ទៅកាន់ទំព័រ៖