ព្រះត្រៃបិដក ភាគ ៥៧

​នាង​ធ្វើខុស​អ្វី​ទេ​ ​នាង​ចូរ​ប្រាប់​កំហុស​ដែល​នាង​ធ្វើ​ហើយ​ ​នាង​ចូរ​ដោះស្រាយ​ ​តាម​សេចក្ដីពិត​មក​ចុះ​។​ ​
 (​ខ្ញុំ​ក៏​ឆ្លើយ​ថា​)​ ​ខ្ញុំ​មិនបាន​ប្រទូស្ត​អ្វី​ ​ៗ​ ​ទេ​ ​ខ្ញុំ​មិន​បៀតបៀន​ ​មិន​ពោល​ពាក្យ​អាក្រក់​ ​(​ដល់​គាត់​ទេ​)​ ​ភស្ដា​ស្អប់​ខ្ញុំ​ ​ឲ្យ​ខ្ញុំ​អាច​ធ្វើអ្វី​កើត​។​ ​
 ម្ដាយក្មេក​ ​និង​ឪពុកក្មេក​ទាំងឡាយ​នោះ​ ​ក៏​អាក់អន់​ចិត្ត​ ​ត្រូវ​សេចក្ដី​ព្រួយ​គ្រប​សង្កត់​ ​ក៏​នាំ​ខ្ញុំ​ត្រឡប់ទៅ​កាន់​ផ្ទះ​បិតា​វិញ​ ​រក្សា​នូវ​កូន​ ​(​ដោយ​គិតថា​)​ ​យើង​នឹង​រក​ឲ្យបាន​នូវ​ស្រ្តី​មាន​រូបឆោម​ដ៏​មាន​សិរី​។​ ​គ្រាក្រោយ​មក​ ​បិតា​បាន​ឲ្យ​ខ្ញុំ​ ​ក្នុង​ផ្ទះ​នៃ​ត្រកូល​ទី​ ​២​ ​ជា​អ្នក​ស្ដុកស្ដម្ភ​ ​ដោយ​ជំនូន​ពាក់កណ្ដាល​ ​អំពី​ជំនូន​ដែល​សេដ្ឋី​បាន​ជូន​មក​ខ្ញុំ​មុន​នោះ​។​ ​ខ្ញុំ​បាន​នៅក្នុង​ផ្ទះ​នៃ​ប្ដី​ទី​ ​២​ ​នោះ​ ​អស់​ ​១​ ​ខែ​ ​គ្រានោះ​ ​គាត់​ក៏​បណ្ដេញ​ខ្ញុំ​ ​ដែល​ជា​ស្រ្តី​ខ្នះខ្នែង​បំរើ​ដូចជា​ទាសី​ ​ជា​ស្រី​មិន​ប្រទូស្ត​ ​មានមារយាទ​ល្អ​។​ ​បិតា​របស់ខ្ញុំ​ ​និយាយ​នឹង​បុរស​អ្នក​ទូន្មាន​ ​(​ចិត្ត​)​ ​អ្នក​ទូន្មាន​ ​(​កាយ​ ​និង​វាចា​)​ ​ដែល​កំពុង​ត្រាច់​ទៅ​ដើម្បី​ភិក្ខា​ថា​ ​អ្នក​ចូរ​ជា​កូនប្រសា​របស់ខ្ញុំ​ ​អ្នក​ចូរ​បោះចោល​នូវ​កំណាត់សំពត់​ ​និង​ឆ្នាំង​។​ ​ស្វាមី​ទី​ ​៣​ ​នោះ​ ​បាន​នៅ​ ​(​ជាមួយនឹង​ខ្ញុំ​)​ ​អស់​បក្ខ​ ​១​ ​(​កន្លះ​ខែ​)​ ​ក៏​និយាយ​នឹង​បិតា​ខ្ញុំ​ថា​ ​អ្នក​ចូរ​ឲ្យ​កំណាត់សំពត់​ ​ឆ្នាំង​ ​និង​អំបែង​មក​ខ្ញុំ​វិញ​ ​ខ្ញុំ​នឹង​ត្រាច់​ទៅ​ដើម្បី​ភិក្ខា​ទៀត​។​ ​គ្រានោះ​ ​បិតា​មាតា​ ​និង​ពពួក​ញាតិ​ទាំងអស់​របស់ខ្ញុំ​ ​និយាយ​នឹង​បុរស​នោះ​ថា
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 636867029659096799
ទៅកាន់ទំព័រ៖