ព្រះត្រៃបិដក ភាគ ៥៧
បពិត្រព្រះមាតា ជនទាំងឡាយជាច្រើននាក់ណាស់ ដែលមិនដឹងនូវសច្ចធម៌ ដ៏ជាធម៌ គឺព្រះពុទ្ធដ៏ប្រសើរ ទ្រង់សំដែង ហើយត្រេកអរតែនឹងភព ពេញចិត្តតែនឹងការកើតក្នុងពួកទេវតា។ សូម្បីការកើតក្នុងពួកទេវតា ក៏មិនទៀង កាលបើភពមិនទៀង ពួកជនពាលក៏នៅតែមិនតក់ស្លុតនឹងភពដែលសត្វត្រូវកើតញយ ៗ។ វិនិបាត
(១) ៤ និងគតិ ២ បុគ្គលគប្បីបានដូចម្ដេចកើត បព្វជ្ជារបស់ពួក សត្វវិនិបាតក្នុងនរក មិនមានឡើយ។ សូមទ្រង់ទាំងពីរអនុញ្ញាតឲ្យខ្ញុំម្ចាស់ ទៅបួសក្នុងសាសនានៃព្រះទសពល ខ្ញុំម្ចាស់នឹងជាស្រ្តីមានសេចក្ដីខ្វល់ខ្វាយតិច ប្រឹងប្រែងដើម្បីលះបង់នូវជាតិ និងមរណៈ។ ប្រយោជន៍អ្វីដោយភព ដែលអ្នកផងត្រេកត្រអាល ប្រយោជន៍អ្វីដោយកាយជាទោស ឥតខ្លឹមសារ សូមទ្រង់អនុញ្ញាត ខ្ញុំម្ចាស់នឹងបួស ដើម្បីរំលត់នូវភវតណ្ហា។ ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ (ខ្ញុំម្ចាស់បានចួបប្រទះហើយ) កាលមិនមែនជាខណៈ ខ្ញុំម្ចាស់វៀរស្រឡះហើយ ខណៈ ខ្ញុំម្ចាស់បានហើយ ខ្ញុំម្ចាស់មិនប្រទូស្ដនូវសីល និងព្រហ្មចរិយៈ រហូតអស់មួយជីវិត។
លុះនាងសុមេធា ក្រាបទូលយ៉ាងនេះ គ្រានោះ ព្រះមាតាបិតា បានមានបន្ទូលនឹងនាងថា យើងទាំងឡាយជាគ្រហស្ថ សុទ្ធតែលុះក្នុងអំណាចនៃសេចក្ដីស្លាប់ និងលះបង់មិនបានទេ។
(១) វិនិបាត ៤ គឺ នរក តិរច្ឆាន ប្រេត អសុរកាយ។ អដ្ឋកថា។
ID: 636867031246867614
ទៅកាន់ទំព័រ៖