ព្រះត្រៃបិដក ភាគ ៥៧

​ដូចជា​ការុង​ជា​វិការ​នៃ​ស្បែក​ ​ពេញដោយ​សាកសព​ ​ពេញដោយ​របស់​មិន​ស្អាត​ ​ដែល​ហូរចេញ​ក្នុង​កាល​ម្ដង​ ​ៗ​។​ ​ខ្ញុំម្ចាស់​ដឹង​នូវ​សរីរៈ​នោះ​ថា​ ​ដូចជា​អ្វីមួយ​ ​ដែល​បូក​លាប​ដោយ​សាច់​ ​និង​ឈាម​ ​ជា​របស់​គួរ​ខ្ពើម​ក្រៃពេក​ ​ជា​លំនៅ​នៃ​ហ្វូង​ដង្កូវ​ ​ជា​ចំណី​នៃ​សត្វស្លាប​ ​ជា​សាកសព​ ​(​គេ​)​ ​នឹង​ឲ្យ​ដល់​អ្នកណា​ម្ដេច​បាន​។​ ​កាយ​ដែល​មានវិញ្ញាណ​ប្រាស​ចេញ​ហើយ​ ​មិនយូរ​ប៉ុន្មាន​ ​គេ​តែង​ដុត​ក្នុង​ព្រៃស្មសាន​ ​ពួក​ញាតិ​ដែល​ខ្ពើមរអើម​ ​ក៏​បោះបង់ចោល​ ​ដូចជា​អង្កត់​អុស​។​ ​មាតាបិតា​របស់​ខ្លួន​ ​ចោល​សាកសព​នោះ​ ​ឲ្យ​ជា​ចំណីសត្វ​ដទៃ​ក្នុង​ព្រៃស្មសាន​ ​ខ្ពើមរអើម​ ​ងូត​លាង​ ​(​ខ្លួន​ដើរចេញ​ទៅ​)​ ​ចំណង់បើ​សាធារណជន​ ​(​នឹង​មិន​ខ្ពើម​)​ ​ដូចម្ដេច​កើត​។​ ​សត្វ​ទាំងឡាយ​ ​តែង​ជ្រុលជ្រប់​ក្នុង​គ្រោង​កាយ​ ​ជា​សាកសព​ឥតខ្លឹមសារ​ ​ដែល​សង្ខារ​ផ្សំផ្គុំ​ដោយ​ឆ្អឹង​ ​និង​សរសៃ​ ​ជា​កាយ​ស្អុយ​ ​ពេញដោយ​ទឹកមាត់​ ​ទឹកភ្នែក​ ​ទឹក​សម្បោរ​ ​និង​ទឹករងៃ​។​ ​បើ​បុគ្គល​ពន្លាត់​រាងកាយ​នោះ​ ​ធ្វើ​អាការ​ខាងក្នុង​នៃ​វា​ ​ឲ្យ​ត្រឡប់​មក​ខាងក្រៅ​វិញ​ ​សូម្បី​មាតា​របស់​ខ្លួន​ ​ក៏​ខ្ពើមរអើម​អត់ទ្រាំ​នឹង​ក្លិន​ពុំ​បាន​។​ ​ខ្ញុំម្ចាស់​និយាយ​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​ ​នូវ​ខន្ធ​ ​ធាតុ​ ​អាយតនៈ​ ​ដែល​សង្ខារ​តាក់តែង​ ​ថា​មាន​ជាតិ​ជា​ឫសគល់​ ​នាំមក​នូវ​ទុក្ខ​ ​មិនជា​ទី​ពេញចិត្ត​ ​នឹង​ប្រាថ្នា​នូវ​កិច្ច​ដែលគេ​ត្រូវ​ដណ្ដឹង​ដើម្បីអ្វី​។​ ​លំពែង​ ​៣០០​ ​ដែល​សំលៀង​ថ្មី​ ​ៗ​ ​គប្បី​ធ្លាក់ចុះ​លើ​កាយ​រាល់​ ​ៗ​ ​ថ្ងៃ​ ​
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636867031758466876
ទៅកាន់ទំព័រ៖