ព្រះត្រៃបិដក ភាគ ៥៧

 ​នាង​សុមេធា​នោះ​ ​កំពុង​និយាយ​នឹង​បិតា​យ៉ាងនេះ​ ​ស្រាប់តែ​ព្រះបាទ​អ​និ​ក​រត្តៈ​ ​ដែល​បិតា​បាន​ថ្វាយ​នាង​ដល់​ទ្រង់​ ​សេ្ដច​ព្រះរាជ​ដំណើរ​ចូល​ទៅដល់​ ​ដោយមាន​ពួក​កំលោះ​ហែហម​ ​(​ព្រោះ​)​ ​ការ​ត្រូវ​ដណ្ដឹង​ ​មាន​ក្នុង​កាល​ប្រាកដហើយ​។​ ​ក្នុង​កាលនោះ​ ​នាង​សុមេធា​ ​កាត់​នូវ​សក់​ទាំងឡាយ​ ​ដែល​មាន​ពណ៌ខ្មៅ​រលើប​ ​ស្លូត​ទន់​ ​ដោយ​ព្រះ​ខាន់​ ​ហើយ​បិទទ្វារ​ប្រាសាទ​ ​រួច​ចូល​បឋមជ្ឈាន​។​ ​នាង​សុមេធា​ ​កំពុងតែ​ចូល​សមាបត្តិ​ ​ចំរើន​នូវ​អនិច្ចសញ្ញា​លើ​ប្រាសាទ​ ​គាប់​ចួន​ស្ដេច​អ​និ​ក​រត្តៈ​ ​ក៏​យាង​មកដល់​នគរ​។​ ​នាង​សុមេធា​នោះ​ ​កំពុងតែ​ធ្វើ​ទុក​ក្នុងចិត្ត​ ​(​នូវ​អនិច្ចសញ្ញា​)​ ​ស្ដេច​អ​និ​ក​រត្តៈ​ ​ដែល​ស្អិតស្អាង​ព្រះអង្គ​ ​ដោយ​គ្រឿងអលង្ការ​ ​ជា​វិការៈ​កែវមណី​ ​និង​មាស​ ​ក៏​ឡើង​មក​ដោយ​រួសរាន់​ ​ហើយ​ធ្វើ​អញ្ជលី​ ​អង្វរ​នាង​សុមេធា​ថា​។​ ​អាជ្ញា​ក្នុង​រាជ​របស់​យើង​ ​ទ្រព្យ​ ​និង​ឥស្សរិយយស​ ​(​ក៏​មាន​ច្រើន​)​ ​ភោគសម្ប័ទ​ទាំងឡាយ​ ​នាំមក​នូវ​សេចក្ដីសុខ​ ​ទាំង​ខ្លួន​នាង​សោត​ ​ក៏​នៅ​ក្រមុំ​ ​នាង​ចូរ​ប្រើប្រាស់​ភោគសម្ប័ទ​ ​តាមប្រាថ្នា​ចុះ​ ​(​ព្រោះថា​)​ ​កាមសុខ​ក្នុង​លោក​ ​គេ​រកបាន​ដោយ​កម្រ​ណាស់​។​ ​រាជសម្បត្តិ​ ​យើង​ប្រគល់​ផ្ដាច់​ឲ្យ​នាង​ ​នាង​ចូរ​ប្រើប្រាស់​នូវ​ភោគសម្ប័ទ​ទាំងឡាយ​ ​ចូរ​ឲ្យ​នូវ​ទាន​ចុះ​ ​នាង​កុំ​តូចចិត្ត​ឡើយ​ ​មាតាបិតា​របស់​នាង​ ​ជា​ទុក្ខ​។​ ​
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636867032162219969
ទៅកាន់ទំព័រ៖