ព្រះត្រៃបិដក ភាគ ៥៧

​ដុំដី​ប៉ុន​គ្រាប់​ក្របៅ​ ​ដែល​បុគ្គល​លញ់ដី​អស់ទាំង​ជម្ពូទ្វីប​ ​ក៏​មិន​ល្មម​ ​គឺ​តិច​ជាង​មាតាបិតា​ទាំងឡាយ​របស់​សត្វ​ ​កាល​អន្ទោល​ទៅ​ក្នុង​សង្សារ​ ​ដែលគេ​មិន​អាច​ដឹង​ទីបំផុត​បាន​។​ ​សូម​ទ្រង់​រលឹក​នូវ​ស្មៅ​ ​កំណាត់ឈើ​ ​មែកឈើ​ ​និង​ស្លឹកឈើ​ ​ដែលគេ​នាំមក​ប្រៀបធៀប​ ​ខ្នាច់​ទាំងឡាយ​ ​(​របស់​ស្មៅ​ជាដើម​នោះ​)​ ​ប្រមាណ​បួន​ធ្នាប់​ ​ៗ​ ​ក៏​មិន​ល្មម​ស្មើនឹង​បិតា​ ​និង​ជីតា​ទាំងឡាយ​ ​ព្រោះ​សង្សារ​ ​មាន​ទីបំផុត​គេ​មិន​អាច​ដឹង​បាន​។​ ​សូម​ទ្រង់​នឹក​មើល​នូវ​អណ្ដើក​ខ្វាក់​ ​និង​ប្រហោង​នឹម​ ​(​ដែល​ខ្យល់បក់​បង្វិល​)​ ​ទៅ​ក្នុង​សមុទ្រ​ ​អំពី​ត្រើយ​ខាងកើត​ ​ទៅ​ត្រើយ​ដទៃទៀត​ ​និង​ក្បាល​អណ្ដើក​នោះ​ ​ដែល​ចូល​ទៅ​ ​(​ក្នុង​ប្រហោង​នឹម​)​ ​នេះ​ ​ជា​សេចក្ដី​ឧបមា​ក្នុង​ការបាន​អត្តភាព​ជា​មនុស្ស​។​ ​សូម​ទ្រង់​រលឹក​នូវ​រូប​ ​របស់​គ្រោង​កាយ​ ​ជា​ទោស​ ​ឥតខ្លឹមសារ​ ​មាន​ឧបមា​ដូច​ដុំ​នៃ​ពពុះទឹក​ ​សូម​ទ្រង់​ឃើញ​នូវ​ខន្ធ​ទាំងឡាយ​ ​ថា​ជាស​ភាវៈ​មិន​ទៀងទាត់​ ​សូម​ទ្រង់​រលឹក​នូវ​នរក​ទាំងឡាយ​ ​ដែល​មាន​សេចក្ដីទុក្ខ​ ​ក្ដួលក្ដៅ​ជាច្រើន​។​ ​សូម​ទ្រង់​រលឹក​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ញ៉ាំង​ទី​ស្មសាន​ឲ្យ​ចំរើន​រឿយ​ ​ៗ​ ​ក្នុង​ជាតិ​ទាំងឡាយ​នោះ​ ​ៗ​ ​សូម​រលឹក​នូវ​ភ័យ​ក្នុង​ការ​ចិញ្ចឹម​ពោះ​ផង​ ​សូម​រលឹក​នូវ​អរិយសច្ច​ទាំង​ ​៤​ ​ផង​។​ ​
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 636867032832258293
ទៅកាន់ទំព័រ៖