ព្រះត្រៃបិដក ភាគ ៥៧

 កាលបើ​អមត​ធម៌​មាន​ ​ប្រយោជន៍អ្វី​ ​ដោយហេតុ​ក្ដៅ​ផ្សា​(​១​)​ ​៥​ ​យ៉ាង​ ​ដែល​ទ្រង់​សោយ​ហើយ​ ​ដ្បិត​តម្រេក​ក្នុង​កាម​ទាំងអស់​ ​ក្ដៅ​ផ្សា​ក្រៃពេក​ ​ព្រោះ​ហេតុ​ក្ដៅ​ផ្សា​ ​៥​ ​យ៉ាង​។​ ​
 កាលបើ​អមត​ធម៌​ ​មាន​ ​ទ្រង់​មានប្រយោជន៍​អ្វី​ ​ដោយ​កាម​ទាំងឡាយ​ ​ដែល​ជា​របស់​ក្ដៅក្រហាយ​ ​ដ្បិត​តម្រេក​ក្នុង​កាម​ទាំងអស់​ ​(​ត្រូវ​ភ្លើង​ ​១១​ ​កង​)​ ​ឆេះ​ពុះ​ឡើង​ ​ញាប់ញ័រ​ក្ដៅ​សព្វ​។​ ​កាលបើ​ធម៌​ដែល​ឥត​សត្រូវ​ ​(​នេក្ខម្មៈ​)​ ​មាន​ ​ទ្រង់​មានប្រយោជន៍​អ្វី​ ​ដោយ​កាម​ទាំងឡាយ​ ​ដែល​មាន​សត្រូវ​ច្រើន​ ​កាម​ទាំងឡាយ​ ​ជា​សាធារណៈ​ ​មាន​សត្រូវ​ច្រើន​ ​គឺ​សត្រូវ​អំពី​ស្ដេច​ ​ភ្លើង​ ​ចោរ​ ​ទឹក​ ​និង​បុគ្គល​មិនជា​ទីស្រឡាញ់​។​ ​
 កាលបើ​ព្រះនិព្វាន​មាន​ ​ទ្រង់​មានប្រយោជន៍​អ្វី​ ​ដោយ​កាម​ទាំងឡាយ​ ​ដែល​ជា​គ្រឿង​សម្លាប់​ ​ជា​គ្រឿង​ចង​ ​ព្រោះថា​កាម​ទាំងឡាយ​ ​តែង​មាន​គ្រឿង​សម្លាប់​និង​គ្រឿង​ចង​ ​ពួក​សត្វ​នេះ​ ​តែង​ទទួល​សេចក្ដីទុក្ខ​ទាំងឡាយ​ ​ព្រោះតែ​ការ​ប្រាថ្នា​កាម​។​ ​គប់​ស្មៅ​ ​ដែល​ភ្លើង​កំពុង​ឆេះ​ ​តែង​ឆេះ​នូវ​បុគ្គល​អ្នក​កាន់​ ​មិនលែង​ចេញ​ ​ព្រោះថា​កាម​ទាំងឡាយ​ ​ប្រៀប​ដូចជា​គប់ភ្លើង​ ​តែង​ឆេះ​នូវ​ពួក​សត្វ​ ​ដែល​មិនលែង​ចេញ​។​ ​
​(​១​)​ ​ហេតុ​ដ៏​ក្តៅ​ផ្សា​ ​របស់​កាមគុណ​ ​មាន៥យ៉ាង​ ​បដ្ឋនា​ ​ការ​ប្រាថ្នា​ ​១​ ​បរិ​យេ​សនា​ ​ការស្វែងរក​ ​១​ ​បរិ​គ្គ​ហោ​ ​ការ​ហួងហែង​ទុក​ ​១​ ​អារក្ខា​ ​ការ​រក្សា​ទួទៅ​មិន​ដាច់​ ​១​ ​បរិភោគោ​ ​ការប្រើ​ប្រាស់​លៃលក​ ​១​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 636867033182548329
ទៅកាន់ទំព័រ៖