ព្រះត្រៃបិដក ភាគ ៥៧

​យើង​ជា​អ្នកមាន​ឫទ្ធិ​ច្រើន​ ​ក្នុង​ពួក​ទេវតា​ ​នឹង​បាច់​និយាយទៅ​ថ្វី​ក្នុង​ពួក​មនុស្ស​ ​ខ្ញុំ​បាន​កើតជា​ស្ត្រី​កែវ​ ​ជា​អគ្គមហេសី​នៃ​ស្ដេច​ដែល​មាន​រតនៈ​ ​ទាំង​ ​៧​ ​ប្រការ​។​ ​អានិសង្ស​នៃ​វិហារ​ទាន​នោះ​ ​ជាហេតុ​ ​អានិសង្ស​នោះ​ ​ជា​ប្រភព​ ​(​ដែល​កើត​)​ ​អំណោយទាន​នោះ​ ​ជា​ឫសគល់​ដ៏​ពេញចិត្ត​ក្នុង​សាសនា​ ​អំណោយទាន​នោះ​ ​ជា​ការ​ជួបជុំ​មុនដំបូង​ ​អំណោយទាន​នោះ​ ​ជាហេតុ​ឲ្យ​រលត់កិលេស​ ​(​ព្រះនិព្វាន​)​ ​របស់ខ្ញុំ​ ​ដែល​ជា​អ្នក​ត្រេកអរ​ក្នុង​ធម៌​។​ ​ពួក​ជន​ណា​ ​ជឿ​នូវ​ព្រះពុទ្ធដីកា​របស់​ព្រះសម្មាសម្ពុទ្ធ​ ​ព្រះអង្គ​មាន​ប្រាជ្ញា​មិន​ថោកថយ​ ​ពួក​ជន​នោះ​ ​រមែង​ពោល​យ៉ាងនេះ​ថា​ ​ពួក​ជន​នឿយណាយ​ក្នុង​ភព​ ​គឺ​សង្សារវដ្ដ​ ​លុះ​នឿយណាយ​ហើយ​ ​ប្រាសចាក​តម្រេក​។​ ​

​សុមេធា​ថេរី​។​


​ចប់​ ​មហា​និបាត​។​


​ថេរីគាថា​នេះ​ ​មាន​គាថា​ ​៤៨០​ ​និង​ ​១៤​ ​គាថា​ទៀត​ ​ថេរី​ទាំងអស់​នោះ​ ​៧១​ ​អង្គ​ ​ជា​ភិក្ខុនី​អស់​អាសវៈ​។​

​ចប់​ ​ថេរីគាថា​។​

ថយ | ទំព័រទី ២៣៨
ID: 636867034163054411
ទៅកាន់ទំព័រ៖