ព្រះត្រៃបិដក ភាគ ៥៧
មុនីគប្បីលះបង់នូវតណ្ហា គប្បីទំលុះទំលាយនូវអាសវៈទាំងឡាយ ព្រមទាំងឫសគល់ គប្បីជាអ្នករួចស្រឡះ (ចាកកិលេសទាំងពួង) ហើយសម្រេចសម្រាន្ដនៅ នេះជាអំពើដ៏សមគួរដល់សមណៈ។
គោតមត្ថេរ។
ឧទ្ទាន
ព្រះថេរៈទាំងឡាយ ៧ អង្គនេះ គឺកាឡុទាយិត្ថេរ ១ ឯកវិហារិត្ថេរ ១ មហាកប្បិនត្ថេរ ១ ចូឡបន្ថកត្ថេរ ១ កប្បត្ថេរ ១ ឧបសេនវង្គន្តបុត្តត្ថេរ ១ គោតមត្ថេរ ១ (បានពោល) នូវគាថាទាំងឡាយ ៧០ ក្នុងទសកនិបាតនេះ។
ចប់ ទសកនិបាត។
ID: 636866932996187997
ទៅកាន់ទំព័រ៖