ព្រះត្រៃបិដក ភាគ ៥៧

​ថេរគាថា​ ​ឯកា​ទស​ក​និបាត​


 [​២៤១​]​ ​ម្នាល​សាមណេរ​ ​ប្រយោជន៍​អី្វ​ដល់​អ្នក​ ​(​ដែល​នៅ​)​ ​ក្នុង​ព្រៃភ្នំ​ឈ្មោះ​ឧជ្ជុ​ហា​នៈ​ ​(​មិនជា​ទី​សប្បាយ​)​ ​ក្នុង​រដូវភ្លៀង​ ​ខ្យល់​ឈ្មោះ​វេ​រម្ពៈ​ ​(​ខ្យល់ព្យុះ​)​ ​ជាទី​រីករាយ​ដល់​អ្នក​ឬ​ ​ព្រោះថា​សេចក្តី​ស្ងប់ស្ងាត់​ ​រមែង​មានដល់​បុគ្គល​ទាំងឡាយ​អ្នកមាន​ឈាន​។​ ​ខ្យល់​ឈ្មោះ​វេ​រម្ពៈ​ ​រមែង​បក់​ផាត់​នូវ​ពពក​ទាំងឡាយ​ក្នុង​រដូវភ្លៀង​យ៉ាងណា​ ​សញ្ញា​របស់ខ្ញុំ​ ​ដែល​ប្រកបដោយ​វិវេក​ ​ក៏​រមែង​រាយមាយ​យ៉ាងនោះ​ដែរ​។​ ​សត្វ​ដែល​កើតអំពី​ពង​ ​មាន​សម្បុរ​ខ្មៅ​ ​(​ក្អែក​)​ ​ត្រាច់​ទៅកាន់​លំនៅ​ក្នុង​ទី​ស្មសាន​ ​ក៏​ញ៉ាំង​សតិ​នៃ​ខ្ញុំ​ ​ដែល​អាស្រ័យ​នូវ​ការប្រាសចាក​តម្រេក​ក្នុង​រាងកាយ​ ​ឲ្យ​កើតឡើង​។​ ​ជន​ទាំងឡាយ​ដទៃ​ ​មិន​រក្សា​នូវ​ភិក្ខុ​ណា​ ​ភិក្ខុ​ណា​ ​មិន​រក្សា​នូវ​ជន​ទាំងឡាយ​ដទៃ​ ​ភិក្ខុ​នោះ​ ​ជា​អ្នក​មិន​មាន​សេចក្តី​អាឡោះអាល័យ​ក្នុង​កាម​ទាំងឡាយ​ ​រមែង​ដេក​ជា​សុខ​។​ ​ភ្នំ​ថ្ម​ទាំងឡាយ​នោះ​ ​មាន​ទឹកថ្លា​ ​មាន​ថ្ម​ក្រាស់​ ​ប្រកបដោយ​សត្វ​មាន​កន្ទុយ​ដូច​គោ​ ​មាន​ទឹក​ដេរដាស​ដោយសា​រាយ​ ​រមែង​ញ៉ាំង​អាត្មា​ឲ្យ​រីករាយ​។​ ​អាត្មា​ក៏​ធ្លាប់​នៅក្នុង​ព្រៃ​ទាំងឡាយ​ផង​ ​ក្នុង​ច្រកភ្នំ​ទាំងឡាយ​ផង​ ​ក្នុង​គុហា​ទាំងឡាយ​ផង​ ​ក្នុង​សេនាសនៈ​ទាំងឡាយ​ដ៏​ស្ងាត់​ផង​ ​ក្នុង​ព្រៃ​ដែល​សត្វ​ម្រឹគ​សាហាវ​អាស្រ័យ​នៅ​ផង​។​ ​
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636866933232301502
ទៅកាន់ទំព័រ៖