ព្រះត្រៃបិដក ភាគ ៥៧
អាត្មាមិនធ្លាប់ដឹងនូវសេចក្តីត្រិះរិះមិនប្រសើរ ប្រកបដោយទោសយ៉ាងនេះថា ពួកសត្វទាំងនេះ ចូរលំបាក ចូរស្លាប់ ចូរដល់នូវសេចក្តីទុក្ខ (ដូច្នេះឡើយ)។ ព្រះសាស្តា អាត្មាបានបម្រើហើយ ព្រះពុទ្ធសាសនា អាត្មាបានធើ្វហើយ ភារៈដ៏ធ្ងន់ គឺខន្ធ អាត្មាបានដាក់ចុះហើយ តណ្ហា ជាគ្រឿងនាំទៅកាន់ភព អាត្មាក៏បានដកចោលហើយ។ បព្វជិតចេញចាកផ្ទះ ចូលកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍ជាគ្រឿងអស់ទៅនៃសំយោជនៈទាំងពួងនោះ អាត្មាក៏បានដល់ហើយ។ អាត្មាមិនត្រេកអរនឹងសេចក្តីស្លាប់ មិនត្រេកអរនឹងការរស់នៅ អាត្មារង់ចាំតែកាលនឹងបរិនិព្វាន ដូចជាអ្នកស៊ីឈ្នួល ទន្ទឹងតែអស់ថ្ងៃ។ អាត្មាមិនត្រេកអរនឹងសេចក្តីស្លាប់ មិនត្រេកអរនឹងការរស់នៅ អាត្មាជាអ្នកដឹងខ្លួន មានស្មារតីតាំងមាំ រង់ចាំតែកាលនឹងបរិនិព្វាន។
សង្កិច្ចត្ថេរ។
ឧទ្ទាន
អំពីសង្កិច្ចត្ថេរ តែមួយអង្គឯង លោកមានកិច្ចធើ្វស្រេចហើយ មិនមានអាសវៈ ពោលនូវគាថា ១១ នោះ ក្នុងឯកាទសកនិបាត។
ចប់ ឯកាទសកនិបាត។
ID: 636866933708938764
ទៅកាន់ទំព័រ៖