ព្រះត្រៃបិដក ភាគ ៥៧

​កាល​ខ្ញុំ​ប្រារព្ធ​សេចក្តី​ព្យាយាម​យ៉ាង​តឹង​រឹង​ ​ព្រះ​សាស្តា​ ​ជា​បុគ្គល​ប្រសើរ​ក្នុង​លោក​ ​ព្រះអង្គ​មាន​ចក្ខុ​ ​ទ្រង់​បាន​សំដែងធម៌​ ​ធើ្វ​នូវ​សេចក្តី​ឧបមា​ដោយ​ពិណ​។​ ​ខ្ញុំ​បាន​ស្តាប់​ព្រះពុទ្ធដីកា​នៃ​ព្រះមានព្រះភាគ​នោះ​ ​ក៏​ត្រេកអរ​ក្នុង​ព្រះពុទ្ធ​សាសនា​ ​បាន​ញ៉ាំង​សមថៈ​ឲ្យ​សម្រេច​ ​ដើម្បី​បាន​នូវ​ប្រយោជន៍​ដ៏​ឧត្តម​ ​វិជ្ជា​ទាំង​ ​៣​ ​ខ្ញុំ​បាន​ដល់ហើយ​ ​ដោយលំដាប់​ ​ព្រះពុទ្ធ​សាសនា​ ​ខ្ញុំ​បាន​ធើ្វ​ហើយ​។​ ​ព្រោះ​ឃើញ​នូវ​សេចក្តី​ស្ងាត់​របស់​ចិត្ត​ ​ដែល​បង្អោន​ទៅ​ក្នុង​ការ​ចេញ​ចាក​កាម​ផង​ ​នូវ​ការ​មិន​វង្វេង​ព្រម​របស់​ចិត្ត​ ​ដែល​បង្អោន​ទៅ​ក្នុង​ការ​មិន​ព្យាបាទ​ ​ទាំង​បង្អោន​ទៅ​ ​ក្នុង​ការ​អស់​ទៅ​នៃ​តណ្ហា​ ​ព្រោះ​ការ​អស់​ទៅ​នៃ​ឧបាទាន​ផង​ ​នូវ​ការ​កើតឡើង​នៃ​អាយតនៈ​ផង​ ​ចិត្ត​ក៏​រួច​ស្រឡះ​ដោយ​ប្រពៃ​។​ ​កាល​ភិក្ខុ​នោះ​ ​មានចិត្ត​រួច​ដោយ​ប្រពៃ​ ​មានចិត្ត​ស្ងប់​រម្ងាប់​ហើយ​ ​ការ​សន្សំ​កុសល​ ​ឬ​អកុសល​ ​ដែល​ធើ្វ​រួចហើយ​ ​មិន​មាន​ទេ​ ​កិច្ច​ដែល​ត្រូវ​ធើ្វ​ ​ក៏​មិន​មាន​។​
 ​ភ្នំ​ថ្មតាន់​មួយដុំ​ ​មិន​រំភើប​ដោយ​ខ្យល់​យ៉ាងណា​ ​រូប​ ​រស​ ​សំឡេង​ ​ក្លិន​ ​សម្ផស្ស​ ​ទាំងអស់​នេះ​ ​ទាំង​ពួក​ធម្មារម្មណ៍​ដែល​គួរ​ប្រាថ្នា​ ​និង​មិន​គួរ​ប្រាថ្នា​ ​ក៏​ញ៉ាំង​ចិត្ត​ភិក្ខុ​ ​ជាតា​ទិ​បុគ្គល​ ​ឲ្យ​ញាប់ញ័រ​មិនបាន​ ​យ៉ាងនោះ​ដែរ​ ​
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636866935183903127
ទៅកាន់ទំព័រ៖