ព្រះត្រៃបិដក ភាគ ៥៧

​នគរ​ជាទីបំផុត​នៃ​ដែន​ ​ដែលគេ​គ្រប់គ្រង​ហើយ​ ​ទាំង​ខាងក្នុង​ខាងក្រៅ​ ​យ៉ាងណាមិញ​ ​អ្នក​ទាំងឡាយ​ ​ចូរ​គ្រប់គ្រង​ខ្លួន​ ​យ៉ាងនោះ​ ​ខណៈ​កុំ​កន្លង​នូវ​អ្នក​ទាំងឡាយ​ឡើយ​។​ ​ខ្ញុំ​មិន​ត្រេកអរ​នឹង​សេចក្តី​ស្លាប់​ ​ខ្ញុំ​មិន​ត្រេកអរ​នឹង​ការរស់នៅ​ទេ​ ​ខ្ញុំ​រង់ចាំ​តែ​កាល​ ​(​បរិនិព្វាន​)​ ​ប៉ុណ្ណោះ​ ​ដូច​អ្នកស៊ីឈ្នួល​ ​ទន្ទឹង​តែ​អស់​ថ្ងៃ​។​ ​ខ្ញុំ​មិន​ត្រេកអរ​នឹង​សេចក្តី​ស្លាប់​ ​ខ្ញុំ​មិន​ត្រេកអរ​នឹង​ការរស់នៅ​ ​ខ្ញុំ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​តាំង​មាំ​ ​រង់ចាំ​តែ​កាល​ ​(​បរិនិព្វាន​)​ ​ប៉ុណ្ណោះ​។​ ​ព្រះ​សាស្តា​ ​ខ្ញុំ​បាន​បម្រើ​ហើយ​ ​ព្រះពុទ្ធ​សាសនា​ ​ខ្ញុំ​បាន​ធើ្វ​ហើយ​ ​ភារៈ​ធ្ងន់​ ​ខ្ញុំ​បាន​ដាក់ចុះ​ហើយ​ ​តណ្ហា​គ្រឿង​នាំ​សត្វ​ទៅកាន់​ភព​ ​ខ្ញុំ​បាន​ដក​ចោល​ហើយ​។​ ​ខ្ញុំ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ដើម្បី​ប្រយោជន៍​ណា​ ​ប្រយោជន៍​ ​គឺ​ការ​អស់​ទៅ​នៃ​សំយោជនៈ​ទាំងពួង​នោះ​ ​ខ្ញុំ​បាន​ដល់ហើយ​។​ ​អ្នក​ទាំងឡាយ​ ​ចូរ​ឲ្យ​ដល់​ព្រម​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ចុះ​ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់ខ្ញុំ​ ​ណ្ហើយចុះ​ ​ខ្ញុំ​នឹង​បរិនិព្វាន​ ​ខ្ញុំ​ជា​អ្នកមាន​ចិត្ត​រួច​ស្រឡះ​ហើយ​ ​ចាក​កិលេស​ទាំងពួង​។​

​រេ​វត​ត្ថេ​រ​។​


 ​[​២៤៦​]​ ​គោ​អាជានេយ្យ​ដ៏​ចំរើន​ ​ដែល​បុគ្គល​ទឹម​ហើយ​ក្នុង​នឹម​ ​ជា​សត្វ​នាំទៅ​នូវ​ធុរៈ​ ​ទុកជា​ម្ចាស់​ញាំញី​ដោយ​ភារៈ​ដ៏​លើសលុប​ក៏ដោយ​ ​ក៏​មិន​រលាស់ចោល​នូវ​នឹម​ដែល​ម្ចាស់​ទឹម​ឡើយ​ ​យ៉ាងណាមិញ​ ​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636866935957537376
ទៅកាន់ទំព័រ៖