ព្រះត្រៃបិដក ភាគ ៥៧

​បុគ្គល​ទាំងឡាយ​ណា​ ​ឆ្អែត​ហើយដោយ​ប្រាជ្ញា​ ​ដូចជា​សមុទ្រ​ ​ដែល​ឆ្អែត​ហើយដោយ​ទឹក​ ​បុគ្គល​ទាំងឡាយ​នោះ​ ​រមែង​មិន​មើលងាយ​នូវ​ពួក​ជន​ដទៃ​ ​ដូចជា​បុគ្គល​មានធម៌​ដ៏​ប្រសើរ​ ​មិន​មើលងាយ​នូវ​សត្វ​ទាំងឡាយ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​មាណព​ទាំងឡាយ​ ​អ្នក​លុះ​នូវ​អំណាច​នៃ​កាល​ ​(​លោកធម៌​ ​មានលាភ​ជាដើម​)​ ​ក្នុង​កាល​ ​(​ដែល​បរិបូណ៌​ដោយ​លោកធម៌​ ​មានលាភ​ជាដើម​)​ ​លុះអំណាច​នៃ​សេចក្តី​ចំរើន​ ​និង​សេចក្តី​វិនាស​ ​រមែង​ដល់​នូវ​សេចក្តី​ទុក្ខ​ ​មាណព​ទាំងឡាយ​នោះ​ ​រមែង​សោកសៅ​។​ ​បុគ្គល​ពាល​ទាំងឡាយ​ ​ជា​អ្នក​មិនឃើញ​តាមពិត​ ​ប៉ោង​ឡើង​ ​ដោយហេតុ​នៃ​សេចក្តី​សុខ​ ​ទ្រោម​ចុះ​ដោយហេតុ​នៃ​សេចក្តី​ទុក្ខ​ ​រមែង​លំបាក​ ​ដោយហេតុ​ទាំងពីរ​។​ ​ចំណែក​បុគ្គល​ទាំងឡាយ​ណា​ ​បាន​កន្លង​នូវ​តណ្ហា​ជា​គ្រឿង​ចាក់ស្រែះ​ ​ព្រោះ​សុខទុក្ខ​ ​និង​ឧបេក្ខា​ ​បុគ្គល​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​តាំងនៅ​នឹង​ ​ដូចជា​សសរខឿន​ ​មិន​ប៉ោង​ឡើង​ ​ទាំង​មិន​ទ្រោម​ចុះ​។​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​មិនបាន​ជាប់​ចំពាក់​ក្នុង​លាភ​ ​មិន​ជាប់​ចំពាក់​ក្នុង​អលាភ​ ​មិន​ជាប់​ចំពាក់​ក្នុង​អយស​ ​មិន​ជាប់​ចំពាក់​ក្នុង​កិត្តិយស​ ​មិន​ជាប់​ចំពាក់​ក្នុង​និន្ទា​ ​និង​សេចក្តី​សរសើរ​ ​មិន​ជាប់​ចំពាក់​ក្នុង​ទុក្ខ​ ​និង​សុខ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​នោះ​ ​មិន​ជាប់​ចំពាក់​ក្នុង​ទី​ទាំងពួង​ ​ដូចជា​ដំណក់​នៃ​ទឹក​ ​ដែល​មិន​ជាប់នឹង​ស្លឹក​ឈូក​ ​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636866936125887005
ទៅកាន់ទំព័រ៖