ព្រះត្រៃបិដក ភាគ ៥៧

​បាន​សេចក្តី​សុខ​ក្នុង​ទី​ទាំងពួង​ ​មិន​ចាលចាញ់​ក្នុង​ទី​ទាំងពួង​។​ ​ការ​មិន​មានលាភ​ ​(​ប្រកប​)​ ​ដោយ​ធម៌​ណា​ ​ហើយនឹង​លាភ​មិន​ប្រកបដោយ​ធម៌​ណា​ ​ការ​មិន​មានលាភ​ដែល​ប្រកបដោយ​ធម៌​នោះ​ ​ប្រសើរ​ ​ឯ​លាភ​មិន​ប្រកបដោយ​ធម៌​ ​ពុំប្រសើរ​ឡើយ​។​ ​យស​របស់​បុគ្គល​មិន​មាន​ប្រាជ្ញា​ទាំងឡាយ​ណា​ ​និង​ការ​មិន​មានយស​ ​របស់​អ្នកប្រាជ្ញ​ទាំងឡាយ​ណា​ ​ការ​មិន​មានយស​ ​របស់​អ្នកប្រាជ្ញ​ទាំងឡាយ​នោះ​ ​ប្រសើរ​ ​ឯ​យស​របស់​អ្នក​មិន​មាន​ប្រាជ្ញា​ទាំងឡាយ​ ​ពុំប្រសើរ​ឡើយ​។​ ​ការ​សរសើរ​ ​អំពី​បុគ្គល​មិន​មាន​បញ្ញា​ទាំងឡាយ​ណា​ ​និង​សេចក្តី​តិះដៀល​ ​អំពី​បុគ្គល​មាន​បញ្ញា​ទាំងឡាយ​ណា​ ​សេចក្តី​តិះដៀល​អំពី​បុគ្គល​មាន​បញ្ញា​ទាំងឡាយ​នោះ​ ​ប្រសើរ​ ​ឯកា​រស​រសើ​ររបស់​បុគ្គល​ពាល​ ​ពុំប្រសើរ​ឡើយ​។​ ​សេចក្តី​សុខ​កើតឡើង​ ​ព្រោះ​អាស្រ័យ​កាម​ ​និង​សេចក្តី​ទុក្ខ​កើតឡើង​ ​អំពី​សេចក្តី​ស្ងប់ស្ងាត់​ ​សេចក្តី​ទុក្ខ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ ​ប្រសើរ​ ​ឯ​សេចក្តី​សុខ​ ​ដែល​កើតអំពី​កាម​ ​ពុំប្រសើរ​ឡើយ​។​ ​ការរស់នៅ​មិន​ ​(​ប្រកប​)​ ​ដោយ​ធម៌​ណា​ ​និង​សេចក្តី​ស្លាប់​ប្រកបដោយ​ធម៌​ណា​ ​សេចក្តី​ស្លាប់​ប្រកបដោយ​ធម៌​នោះ​ ​ប្រសើរ​ ​ឯ​បុគ្គល​រស់នៅ​មិន​ប្រកបដោយ​ធម៌​ ​ពុំប្រសើរ​សោះ​ឡើយ​។​ ​
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 636866936289266350
ទៅកាន់ទំព័រ៖