ព្រះត្រៃបិដក ភាគ ៥៧

​បុគ្គល​ទាំងឡាយ​ណា​ ​មាន​កាម​ ​និង​សេចក្តី​ក្រោធ​ ​លះបង់​ហើយ​ ​មានចិត្ត​ស្ងប់​រម្ងាប់​ហើយ​ ​រមែង​ត្រាច់​ទៅ​ក្នុង​ភព​តូច​ ​និង​ភព​ធំ​ ​មិន​អាស្រ័យ​នឹង​លោក​ ​(​មាន​ខន្ធ​លោក​ជាដើម​)​ ​សេចក្តី​ស្រឡាញ់​ ​ឬមិន​ស្រឡាញ់​ ​របស់​ជន​ទាំងឡាយ​នោះ​ ​មិន​មាន​សោះ​ឡើយ​។​ ​បុគ្គល​ទាំងឡាយ​ ​បាន​ចំរើន​ពោជ្ឈង្គ​ទាំងឡាយ​ផង​ ​ឥន្ទ្រិយ​ទាំងឡាយ​ផង​ ​ពលៈ​ទាំងឡាយ​ផង​ ​រមែង​ដល់​នូវ​សេចក្តី​ស្ងប់​ ​យ៉ាង​ក្រៃលែង​ ​ជា​អ្នក​មិន​មាន​អាសវៈ​ ​នឹង​បរិនិព្វាន​។​

​គោ​ទត្ត​ត្ថេ​រ​។​


​ឧទ្ទាន​


​ព្រះ​ថេរៈ​ពីរ​អង្គ​នេះ​ ​គឺ​រេ​វត​ ​១​ ​គោ​ទត្ត​ ​១​ ​ជា​អ្នកមាន​ឫទ្ធិ​ច្រើន​ ​បាន​ពោល​នូវ​គាថា​ ​២៨​ ​ដែល​មក​ក្នុង​ចុទ្ទ​សក​និបាត​។​

​ចប់​ ​ចុទ្ទ​សក​និបាត​។​

ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636866936571482492
ទៅកាន់ទំព័រ៖