ព្រះត្រៃបិដក ភាគ ៥៧

​ថេរគាថា​ ​សោឡស​ក​និបាត​


 [​២៤៧​]​ ​ខ្ញុំ​នេះ​ ​បាន​ស្តាប់ធម៌​មាន​រស​ច្រើន​ ​ជ្រះថ្លា​ក្រៃលែង​ ​វិរាគធម៌​ដែល​លោក​សំដែង​ហើយ​ ​មិន​កាន់​យក​ ​(​ធម៌​ណាមួយ​)​ ​ដោយ​ប្រការ​ទាំងពួង​។​ ​អារម្មណ៍​ទាំងឡាយ​ច្រើន​ ​ដ៏​វិចិត្រ​ក្នុង​លោក​ ​លើ​មណ្ឌល​នៃ​ផែនដី​នេះ​ ​ទំនងជា​ញាំញី​នូវ​សេចក្តី​ត្រិះរិះ​ថា​ ​ល្អ​ ​ដែល​ប្រកបដោយ​រាគៈ​។​ ​អរិយសាវ័ក​ ​ពិចារណា​ឃើញ​ ​ដោយ​ប្រាជ្ញា​ក្នុង​កាលណា​ ​សេចក្តី​ត្រិះរិះ​ទាំងឡាយ​ ​ក៏​ស្ងប់​រម្ងាប់​ក្នុង​កាលណោះ​ ​ដូចជា​ភ្លៀង​រម្ងាប់​នូវ​ធូលី​ ​ដែល​ហុយ​ឡើង​ដោយ​ខ្យល់​។​ ​អរិយសាវ័ក​ ​ពិចារណា​ឃើញ​ដោយ​ប្រាជ្ញា​ថា​ ​សង្ខារ​ទាំងពួង​មិន​ទៀង​ ​ក្នុង​កាលណា​ ​រមែង​នឿយណាយ​ក្នុង​សេចក្តី​ទុក្ខ​ ​ក្នុង​កាលណោះ​ ​នេះ​ជា​ផ្លូវ​នៃ​សេចក្តី​បរិសុទ្ធិ​។​ ​អរិយសាវ័ក​ ​ពិចារណា​ឃើញ​ដោយ​ប្រាជ្ញា​ថា​ ​សង្ខារ​ទាំងពួង​ជា​ទុក្ខ​ ​ក្នុង​កាលណា​ ​រមែង​នឿយណាយ​ក្នុង​ទុក្ខ​ ​ក្នុង​កាលណោះ​ ​នេះ​ជា​ផ្លូវ​នៃ​សេចក្តី​បរិសុទ្ធិ​។​ ​អរិយសាវ័ក​ ​ពិចារណា​ឃើញ​ដោយ​ប្រាជ្ញា​ថា​ ​ធម៌​ទាំងពួង​ ​មិនមែន​ជា​របស់​ខ្លួន​ ​ក្នុង​កាលណា​ ​រមែង​នឿយណាយ​ក្នុង​ទុក្ខ​ ​ក្នុង​កាលណោះ​ ​នេះ​ជា​ផ្លូវ​នៃ​សេចក្តី​បរិសុទ្ធិ​។​ ​ព្រះ​ថេរៈ​ឈ្មោះ​កោ​ណ្ឌញ្ញ​ ​ត្រាស់​ដឹង​តាម​ព្រះពុទ្ធ​ ​ដែល​មាន​សេចក្តី​ព្យាយាម​ដ៏​ក្លៀវក្លា​ ​មាន​ជាតិ​ ​និង​មរណៈ​ ​លះបង់​ហើយ​ ​បរិបូណ៌​ដោយ​ព្រហ្មចរិយ​ធម៌​។​ ​
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 636866936800125570
ទៅកាន់ទំព័រ៖