ព្រះត្រៃបិដក ភាគ ៥៧

​អន្ទាក់​ ​គឺ​ឱឃៈ​ក្តី​ ​ចិត្តរឹង​រូស​ដ៏​មាំ​ក្តី​ ​មោហៈ​ដូច​ភ្នំ​ដែល​ទំ​លាយ​បាន​ដោយ​កម្រ​ក្តី​ ​ព្រះ​អញ្ញា​កោ​ណ្ឌញ្ញ​នោះ​ ​បាន​កាត់​នូវ​ចិត្ត​ដ៏​រឹងរូស​ផង​ ​នូវ​អន្ទាក់​ ​គឺ​ឱឃៈ​ផង​ ​នូវ​ភ្នំ​ ​គឺ​មោហៈ​ដែល​បុគ្គល​បំបែក​បាន​ដោយ​កម្រ​ផង​ ​បាន​ឆ្លង​ទៅដល់​ត្រើយ​ ​ជា​អ្នកមាន​ឈាន​ ​រួចចាក​ចំណង​នៃ​មារ​។​ ​ភិក្ខុ​អ្នកមាន​ចិត្តរាយមាយ​ ​ឃ្លេងឃ្លោង​ ​អាស្រ័យ​នឹង​ពួក​បាបមិត្រ​ ​រមែង​ត្រូវ​រលក​ ​គឺ​ឧបាយ​នៃ​សេចក្តី​ក្រោធ​ជ្រ​មុច​ ​ហើយ​លិច​ចុះ​ក្នុង​អន្លង់​ធំ​។​ ​ឯ​ភិក្ខុ​មាន​ប្រាជ្ញា​ ​មានចិត្ត​មិន​រាយមាយ​ ​មិន​ឃ្លេងឃ្លោង​ ​មាន​ប្រាជ្ញាល្អិត​ ​សង្រួម​ឥន្ទ្រិយ​ល្អ​ ​មាន​កល្យាណមិត្រ​ ​តែង​ធើ្វ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន​។​ ​ជន​អ្នកមាន​អវយវៈ​ប្រាកដ​ស្មើដោយ​ថ្នាំង​វល្លិ៍​ ​ស្គម​ ​រវីមរវាម​ដោយ​សរសៃ​ ​ជា​អ្នកដឹង​ប្រមាណ​ក្នុង​បាយ​ ​និង​ទឹក​ ​មានចិត្ត​មិន​រួញរា​ ​ត្រូវ​របោម​ ​និង​មូស​ទាំងឡាយ​ ​ខាំ​ហើយ​ ​ក្នុង​ព្រៃតូច​ ​និង​ព្រៃធំ​ ​ជា​អ្នកមាន​ស្មារតី​ ​គង់​អត់ទ្រាំ​នៅក្នុង​ព្រៃ​នោះ​បាន​ ​ដូច​ដំរី​ដ៏​ប្រសើរ​ ​(​អត់ទ្រាំ​)​ ​ក្នុង​ប្រធាន​នៃ​សង្រ្គាម​។​ ​ខ្ញុំ​មិន​ត្រេកអរ​នឹង​សេចក្តី​ស្លាប់​ ​មិន​ត្រេកអរ​នឹង​ការរស់នៅ​ ​ខ្ញុំ​រង់ចាំ​តែ​កាល​ ​(​បរិនិព្វាន​)​ ​ដូច​អ្នក​ធើ្វ​ការ​ឈ្នួល​ទន្ទឹង​តែ​អស់​ថ្ងៃ​។​ ​ខ្ញុំ​មិន​ត្រេកអរ​នឹង​សេចក្តី​ស្លាប់​ ​មិន​ត្រេកអរ​នឹង​ការរស់នៅ​ ​ខ្ញុំ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​រង់ចាំ​តែ​បរិនិព្វាន​កាល​។​ ​ព្រះ​សាស្តា​ ​ខ្ញុំ​បាន​បម្រើ​ហើយ​ ​ព្រះពុទ្ធ​សាសនា​ ​ខ្ញុំ​ក៏បាន​ធើ្វ​ហើយ​
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 636866936985676182
ទៅកាន់ទំព័រ៖