ព្រះត្រៃបិដក ភាគ ៥៧

​សោរ​ច្ចៈ​ ​និង​អវិហឹសា​ ​ទាំងពីរ​នោះ​ ​ជា​បាទា​ ​(​ខាងមុខ​)​ ​របស់​ព្រះពុទ្ធ​នាគ​។​ ​សតិ​ ​និង​សម្បជញ្ញៈ​ទាំងពីរ​នោះ​ ​ជា​បាទា​ខាងក្រោយ​របស់​ព្រះពុទ្ធ​នាគ​។​ ​ព្រះសម្ពុទ្ធ​ ​ជាម​ហា​នាគ​ ​ទ្រង់​មាន​សទ្ធា​ជា​ប្រមោយ​ ​មាន​ឧបេក្ខា​ជា​ភ្លុក​ស​។​ ​ព្រះពុទ្ធ​នាគ​នោះ​ ​មានសតិ​ជា​ក​ ​បញ្ញា​ជា​សិរ​ប្រទេស​ ​គំនិត​សម្រាប់​គិត​គូ​ធម៌​ ​ជា​ចុង​ប្រមោយ​ ​ធម៌​ជា​ផ្ទៃ​សម្រាប់​ដាក់​នូវ​គ្រឿង​ចម្អែត​ ​វិវេក​ជា​កន្ទុយ​។​ ​ព្រះពុទ្ធ​នាគ​នោះ​ ​មាន​ឈាន​ ​ទ្រង់​រីករាយ​ចំពោះ​ខ្យល់ដកដង្ហើម​ ​គឺ​ព្រះនិព្វាន​ ​មាន​ព្រះទ័យ​តាំង​មាំ​ខាងក្នុង​ ​ព្រះពុទ្ធ​នាគ​ ​កាលបើ​ទ្រង់​ស្ដេច​យាត្រា​ ​ក៏​មាន​ព្រះទ័យ​ខ្ជាប់ខ្ជួន​ ​ព្រះពុទ្ធ​នាគ​ទ្រង់​ឋិត​ ​ក៏​មាន​ព្រះទ័យ​ខ្ជាប់ខ្ជួន​ ​ព្រះពុទ្ធ​នាគ​ទ្រង់ផ្ទំ​ ​ក៏​មាន​ព្រះទ័យ​ខ្ជាប់ខ្ជួន​ ​ទ្រង់​គង់​ ​ក៏​មាន​ព្រះទ័យ​ខ្ជាប់ខ្ជួន​ ​ព្រះពុទ្ធ​នាគ​ទ្រង់​សង្រួម​រក្សា​ទ្វារ​ទាំងអស់​ ​នេះ​ជា​សម្បទា​របស់​ព្រះពុទ្ធ​នាគ​។​ ​ព្រះពុទ្ធ​នាគ​ ​ទ្រង់​សោយ​តែ​ភោជន​ដែល​ឥត​ទោស​ ​មិន​សោយ​នូវ​ភោជន​ ​ដែល​ប្រកបដោយ​ទោស​ ​(​កាលបើ​)​ ​ទ្រង់​បាន​នូវ​ចង្ហាន់​ ​និង​គ្រឿង​ស្លៀកដណ្ដប់​ ​ទ្រង់​វៀរ​នូវ​ការ​សន្សំទុក​ ​ទ្រង់​កាត់​នូវ​សំយោជនៈ​ ​ដែល​ជា​ចំណង​តូច​ធំ​ទាំងអស់​ ​ហើយ​ទ្រង់​យាង​ទៅណា​ ​ៗ​ ​ក៏​ស្ដេច​ទៅ​ដោយ​ឥតមាន​ព្រះទ័យ​អាឡោះអាល័យ​។​ ​ឈូកស​ ​ដុះ​ចំរើន​ឡើង​ក្នុងទឹក​ ​មិន​ជាប់​ប្រឡាក់​ដោយ​ទឹក​ ​មាន​ក្លិនក្រអូប​ ​ជាទី​រីករាយ​ចិត្ត​ ​យ៉ាងណាមិញ​ ​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636866937416650833
ទៅកាន់ទំព័រ៖