ព្រះត្រៃបិដក ភាគ ៥៧

​ព្រះពុទ្ធ​ ​ទ្រង់​កើត​ក្នុង​លោក​ ​គង់នៅ​ក្នុង​លោក​ ​មិន​ប្រឡាក់​ដោយ​លោក​ ​ដូចជា​ឈូក​ ​មិន​ជាប់​ប្រឡាក់​ដោយ​ទឹក​ដូច្នោះឯង​។​ ​គំនរ​ភ្លើង​ធំ​ ​ដែល​ឆេះ​សន្ធោ​ ​មិន​មាន​ចំណី​ ​រមែង​រលត់​ ​បើទុកជា​រងើក​ទាំងឡាយ​ ​មាននៅ​ ​ក៏​គេ​និយាយ​ថា​ ​ភ្លើង​រលត់​ហើយ​។​ ​ពាក្យឧបមា​នេះ​ ​ជា​គ្រឿង​បញ្ជាក់​នូវ​សេចក្តី​ ​ដែល​ពួក​វិញ្ញូ​ជន​បាន​សំដែង​ហើយ​ ​មហានាគ​ ​គឺ​ព្រះ​ខីណាស្រព​ទាំងឡាយ​ ​គង់​ដឹង​ច្បាស់​នូវ​ព្រះពុទ្ធ​នាគ​ ​ដែល​ខ្ញុំ​ជានា​គ​សំដែង​រួចមក​ហើយ​នេះ​ ​ថា​ ​ព្រះពុទ្ធ​នាគ​ ​ទ្រង់​ប្រាសចាក​រាគៈ​ ​ទោសៈ​ ​មោហៈ​ហើយ​ ​អស់​អាសវៈ​ហើយ​ ​លះបង់​សរីរៈ​ ​មិន​មាន​អាសវៈ​ ​នឹង​បរិនិព្វាន​។​

​ឧទាយិ​ត្ថេ​រ​។​


​ឧទ្ទាន​ ​មាន​ក្នុង​សោឡស​ក​និបាត​នោះ​


​ព្រះ​ថេរៈ​ពីរ​អង្គ​ ​អ្នកមាន​ឫទ្ធិ​ច្រើន​នោះ​ ​គឺ​ព្រះ​កោ​ណ្ឌញ្ញ​ ​១​ ​ព្រះ​ឧទា​យី​ ​១​ ​ពោល​នូវ​គាថា​ ​៣២​ ​ក្នុង​សោឡស​ក​និបាត​។​ ​

​ចប់​ ​សោឡស​ក​និបាត​។​

ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 636866937701227110
ទៅកាន់ទំព័រ៖