ព្រះត្រៃបិដក ភាគ ៥៧

​ក្នុង​កាលនោះ​ ​បុគ្គល​នោះ​ ​ក៏​មិនបាន​នូវ​សេចក្តី​ប្រកាន់​ថា​ ​របស់​អញ​ ​រមែង​មិន​សោកសៅ​ថា​ ​ភ័យ​មិន​មានដល់​អាត្មា​ឡើយ​។​ ​អាត្មា​ធុញទ្រាន់​នឹង​សរីរៈ​ ​ជា​អ្នក​មិន​ត្រូវការ​ដោយ​ភព​ ​ព្រោះថា​កាយ​នេះ​ ​នឹង​បែកធ្លាយ​ទៅ​ ​ទាំង​កាយ​ដទៃទៀត​ ​ក៏​នឹង​មិន​មាន​ដែរ​។​ ​កិច្ច​ណា​ដោយ​សរីរៈ​ ​មានដល់​ពួក​អ្នក​ ​ពួក​អ្នក​ប្រាថ្នា​នូវ​កិច្ច​ណា​ ​ចូរ​ធើ្វ​នូវ​កិច្ច​នោះ​ចុះ​ ​សេចក្តី​ទោមនស្ស​ក្តី​ ​សេចក្តី​ស្រឡាញ់​ក្តី​នៃ​អាត្មា​ ​នឹង​មិន​មាន​ក្នុង​អំពើ​ទាំងនោះ​ ​ព្រោះ​បច្ច័យ​នៃ​កិច្ច​នោះ​។​ ​
 ​ពួក​ចោរ​ ​បាន​ស្ដាប់​ពាក្យ​នៃ​ព្រះ​អធិ​មុ​ត្ត​ត្ថេ​រនោះ​ ​ជា​ពាក្យ​ចម្លែក​អស្ចារ្យ​ ​គួរឲ្យ​ព្រឺរោម​ ​ហើយក៏​ទម្លាក់​ចោល​នូវ​គ្រឿង​សាស្រ្ដា​ទាំងឡាយ​ ​បាន​ពោល​ពាក្យ​នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោក​បាន​ធើ្វ​ត​បោ​កម្ម​ដូចម្ដេច​ ​ឬ​អ្នកណា​ជា​អាចារ្យ​របស់​លោក​ ​សេចក្តី​មិន​សោកសៅ​ ​លោក​បាន​ព្រោះ​អាស្រ័យ​ពាក្យ​ប្រដៅ​របស់​អ្នកណា​។​ ​
 ព្រះ​ថេរៈ​ឆ្លើយ​ថា​ ​ព្រះ​ជិនស្រី​ ​ព្រះអង្គ​ជា​សព្វញ្ញូ​ ​ទ្រង់​ឃើញ​នូវ​ធម៌​ទាំងពួង​ ​ជា​សាស្ដា​ប្រកបដោយ​ករុណា​ដ៏​ធំ​ ​ទ្រង់​រក្សា​នូវ​សត្វលោក​ទាំងអស់​ ​ជា​អាចារ្យ​របស់​អាត្មា​។​ ​ព្រះធម៌​នេះ​ ​ជា​ធម៌​ដល់​នូវ​កិរិយា​អស់​ទៅ​នៃ​កិលេស​ ​ជា​ធម៌​ដ៏​ប្រសើរ​ ​ព្រះ​ជិនស្រី​នោះ​ ​បាន​សំដែង​ហើយ​ ​សេចក្តី​មិន​សោកសៅ​ ​ដែល​អាត្មា​បាន​ព្រោះ​អាស្រ័យ​នូវ​ធម៌​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​ជិនស្រី​នោះ​។​ ​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636866938347234059
ទៅកាន់ទំព័រ៖