ព្រះត្រៃបិដក ភាគ ៥៧

​បើ​បុគ្គល​ណា​ ​មិន​ឃាត់​នូវ​ចក្ខុន្រ្ទិយ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​រូប​ទាំងឡាយ​ ​ជា​អ្នក​មិនឃើញ​នូវ​ទោស​ទេ​ ​បុគ្គល​នោះ​ ​មិន​រួចចាក​ទុក្ខ​ឡើយ​។​ ​មួយទៀត​ ​បុគ្គល​ណា​ ​មិន​ឃាត់​នូវ​សោ​តិ​ន្ទ្រិយ​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​សំឡេង​ទាំងឡាយ​ ​ជា​អ្នក​មិនឃើញ​នូវ​ទោស​ទេ​ ​បុគ្គល​នោះ​ ​មិន​រួចចាក​ទុក្ខ​ឡើយ​។​ ​បើ​បុគ្គល​ណា​ ​មិនឃើញ​នូវ​ការ​រលាស់​ចេញ​ ​ជា​អ្នក​ជ្រប់​នៅក្នុង​ក្លិន​ទាំងឡាយ​ ​ហើយ​សេព​ចំពោះ​នូវ​ក្លិន​ទាំងឡាយ​ ​បុគ្គល​នោះ​ ​មិន​រួចចាក​ទុក្ខ​ទេ​។​ ​បុគ្គល​ណា​ ​រលឹក​រឿយ​ ​ៗ​ ​នូវ​រសជូរ​ ​និង​ចំណែក​នៃ​រសផ្អែម​ផង​ ​នូវ​ចំណែក​នៃ​រស​ល្វីង​ផង​ ​ជា​អ្នក​ជាប់​នៅក្នុង​រស​តណ្ហា​ ​បុគ្គល​នោះ​ ​រមែង​មិនដឹង​ច្បាស់​នូវ​បេះដូង​នៃ​សាសនា​។​ ​បុគ្គល​កាល​រលឹក​រឿយ​ ​ៗ​ ​នូវ​ផោដ្ឋព្វៈ​ទាំងឡាយ​ដែល​ស្អាត​ ​មិន​គួរ​ខ្ពើម​ ​ជា​អ្នក​ត្រេកអរ​ ​(​ក្នុង​ផ្សព្វ​នោះ​)​ ​រមែង​បាន​នូវ​សេចក្តី​ទុក្ខ​ផ្សេង​ ​ៗ​ ​ដែល​មាន​រាគៈ​ជាហេតុ​។​ ​បុគ្គល​ណា​ ​មិន​អាច​រក្សា​នូវ​ចិត្ត​ ​ដោយ​ធម៌​ទាំងឡាយ​នេះ​ ​ព្រោះហេតុតែ​មិនបាន​រក្សា​នោះ​ឯង​ ​ទុក្ខ​រមែង​ជាប់​តាម​បុគ្គល​នោះ​ ​ដោយ​ខ្សែ​ទាំងពួង​ ​មាន​ប្រមាណ​ ​៥​ ​គឺ​អារម្មណ៍​ទាំង​ ​៥​។​ ​សរីរៈ​នេះ​ ​ពេញដោយ​ខ្ទុះ​ ​និង​ឈាម​ផង​ ​ពេញដោយ​សាកសព​ដ៏​ច្រើន​ផង​ ​ដូច​ស្មុគ្រ​ដែល​បុគ្គល​មាន​ព្យាយាម​ ​ធើ្វ​ឲ្យ​រលីង​ ​វិចិត្រ​ហើយ​។​ ​
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 636866938753537298
ទៅកាន់ទំព័រ៖