ព្រះត្រៃបិដក ភាគ ៥៧

ខ្ញុំ​ទាញ​ដក​អន្ទាក់​ ​គឺ​កិលេស​នោះ​ ​តែ​មិន​រួចចាក​សេចក្តី​សោក​ ​និង​ការ​ខ្សឹកខ្សួល​នេះ​ទេ​ ​អ្នកណា​អាច​ស្រាយ​នូវ​ចំណង​នៃ​ខ្ញុំ​ ​ក្នុង​លោក​ ​រួច​ប្រាប់​នូវ​ធម៌​ជា​គ្រឿង​ត្រាស់​ដឹង​ដល់​ខ្ញុំ​បាន​។​ ​ខ្ញុំ​ ​(​គប្បី​បាន​)​ ​នូវ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​ដែល​អាច​ប្រាប់​ធម៌​ ​ជា​គ្រឿង​កំចាត់​បង់​កិលេស​បាន​ ​ខ្ញុំ​នឹង​ទទួល​នូវ​ធម៌​ជា​គ្រឿង​បន្សាត់​បង់​នូវ​ជរា​ ​និង​មច្ចុ​ ​អំពីសំណាក់​នៃ​បុគ្គល​ណា​។​ ​(​សរ​ ​គឺ​ទិដ្ឋិ​ណា​)​ ​ដែល​មាននិស្ស័យ​ជាប់​ក្នុង​ទ្រូង​ ​អាច​ទំ​លាយ​យ៉ាង​ខ្លាំង​ ​ហើយ​ឋិតនៅ​ក្នុង​ហឫទ័យ​ ​អ្នក​ចូរ​មើល​នូវ​សរ​ ​គឺ​ទិ​ដិ្ឋ​នោះ​ ​ដែល​ធ្លាក់ចុះ​ក្នុង​សេចក្តី​សង្ស័យ​ ​និង​សេចក្តី​ងឿងឆ្ងល់​ ​ប្រកបដោយ​កម្លាំង​នៃ​សេចក្តី​ប្រណាំងប្រជែង​ ​មាន​សេចក្តី​រឹងត្អឹង​នៃ​ចិត្ត​ ​ដែល​ផ្សំ​ដោយ​សេចក្តី​ក្រោធ​ ​មាន​តណ្ហា​ជា​គ្រឿង​ទំ​លាយ​ ​កើត​ព្រម​អំពី​ធ្នូ​ ​គឺ​តណ្ហា​ ​មាន​ប្រភេទ​ ​១៥​ ​ពីរ​ដង​(​១​)​ ​។​ ​ការដែល​មិនបាន​លះបង់​នូវ​ទិ​ដិ្ឋ​បន្ទាប់បន្សំ​ទាំងឡាយ​ ​ត្រូវ​សរ​ ​គឺ​សេចក្តី​ត្រិះរិះ​ខុស​ ​ឲ្យ​ក្លាហាន​ហើយ​ ​អាត្មាអញ​ឈ្មោះថា​ ​ត្រូវ​សរ​ ​គឺ​ទិ​ដិ្ឋ​នោះ​មុត​ហើយ​ ​រមែង​ញាប់ញ័រ​ដូច​ស្លឹកឈើ​ដែល​ត្រូវ​ខ្យល់បក់​ដូច្នោះ​។​ ​កាយ​ប្រកប​ដោយ​ផស្សា​យតនៈ​ ​៦​ ​តាំង​ឡើង​ក្នុង​សន្តាន​របស់​អាត្មាអញ​ ​ហើយក៏​ដុត​យ៉ាង​ឆាប់​នូវ​អត្តភាព​ ​ដែលគេ​រាប់​ថា​ ​ជា​របស់​នៃ​ខ្លួន​ ​(​កាយ​នោះ​)​ ​កើតឡើង​ក្នុង​ភព​ណា​ ​ក៏​ប្រព្រឹត្តទៅ​ក្នុង​ភព​នោះ​សព្វកាល​។​
​(​១​)​ ​ប្រភេទ​ ​១៥​ ​ពីរ​ដង​ ​គឺ​ ​សក្កា​យ​ទិដ្ឋិ​ ​២០​ ​មិច្ឆាទិដ្ឋិ​ ​១០​ ​(​អដ្ឋកថា​)​
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636866951632683943
ទៅកាន់ទំព័រ៖