ព្រះត្រៃបិដក ភាគ ៥៧

​ព្រានម្រឹគ​ដាក់​នូវ​អន្ទាក់​ ​ម្រឹគ​ក៏​មិនបាន​ប៉ះពាល់​នូវ​អន្ទាក់​ ​ហើយ​ស៊ី​នូវ​ចំណី​ ​កាលដែល​ព្រានម្រឹគ​កំពុង​កន្ទក់កន្ទេញ​ ​(​ក៏​បោល​ចេញទៅ​ ​យ៉ាងណាមិញ​)​ ​ពួក​យើង​ក៏​ដើរចេញ​ទៅ​ ​(​យ៉ាងនោះ​ដែរ​)​។​ ​អន្ទាក់​របស់​ព្រានម្រឹគ​ដាច់​ហើយ​ ​ម្រឹគ​ក៏​មិន​ប៉ះពាល់​នូវ​អន្ទាក់​ ​ហើយ​ស៊ី​នូវ​ចំណី​ ​កាល​ព្រានម្រឹគ​កំពុង​សោកស្ដាយ​ ​(​ក៏​បោល​ចេញទៅ​ ​យ៉ាងណាមិញ​)​ ​ពួក​យើង​ក៏​ដើរចេញ​ទៅ​ ​(​យ៉ាងនោះ​ដែរ​)​។​ ​
 អាត្មា​បានឃើញ​នូវ​មនុស្ស​ទាំងឡាយ​ ​បរិបូណ៌​ដោយ​ទ្រព្យសម្បត្តិ​ក្នុង​លោក​ ​(​ពួក​មនុស្ស​ទាំងនោះ​)​ ​លុះ​បានទ្រព្យ​គាប់ចិត្ត​ហើយ​ ​មិន​ឲ្យ​ ​(​ដល់​បុគ្គល​ណាមួយ​ឡើយ​)​ ​ព្រោះតែ​សេចក្តី​វង្វេង​។​ ​ពួក​មនុស្ស​បានទ្រព្យ​ហើយ​ ​ក៏​ធើ្វ​នូវ​ការ​សន្សំទុក​ ​ទាំង​ប្រាថ្នា​ក្នុង​កាម​ដ៏​លើសលុប​។​ ​ព្រះរាជា​ឈ្នះ​នូវ​ផែនដី​ ​ដែល​ព្រះអង្គ​រឹបជាន់​បាន​ហើយ​ ​នៅ​គ្រប់គ្រង​ផែនដី​ ​មាន​សាគរ​ជាទីបំផុត​ ​មាន​សភាព​មិន​ឆ្អែត​នឹង​ត្រើយ​សមុទ្រ​ខាងអាយ​ ​ក៏​ប្រាថ្នា​នូវ​ត្រើយ​សមុទ្រ​ខាងនាយ​។​ ​ព្រះរាជា​ក្តី​ ​ពួក​មនុស្សដទៃ​ច្រើន​នាក់​ក្តី​ ​មិនទាន់​ប្រាសចាក​តណ្ហា​ ​រមែង​ដល់​នូវ​សេចក្តី​ស្លាប់​ ​គឺថា​ជា​អ្នកមាន​សេចក្តី​ខ្វះខាត​ ​លះបង់​រាងកាយ​ ​ព្រោះថា​សេចក្តី​ឆ្អែត​ដោយ​កាម​ទាំងឡាយ​ក្នុង​លោក​មិន​មាន​។​ ​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636866952506133902
ទៅកាន់ទំព័រ៖