ព្រះត្រៃបិដក ភាគ ៥៧
បុគ្គលកាលសន្សំយ៉ាងនេះទុក (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គលកាលដឹងនូវធម្មារម្មណ៍
(១) ហើយ ធើ្វទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ ស្មារតីរមែងភ្លាំងភ្លាត់ បុគ្គលនោះ រមែងមានចិត្តត្រេកអរទទួលយក លេបយកអារម្មណ៍នោះ។ វេទនាទាំងឡាយជាច្រើន មានធម្មារម្មណ៍ជាដែនកើត រមែងចំរើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសាផង បុគ្គលកាលសន្សំយ៉ាងនេះ ទុក្ខ (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គលនោះ ឃើញរូបហើយ មានស្មារតីខ្ជាប់ខ្ជួន មិនត្រេកអរក្នុងរូបទាំងឡាយ រមែងមានចិត្តប្រាសចាកតម្រេក គ្រាន់តែទទួលដឹងតែមិនលេបយកនូវអារម្មណ៍នោះ។ បុគ្គលនោះ កាលឃើញរូប ទទួលវេទនា (កិលេសវដ្ដៈ) រមែងអស់ទៅ មិនចំរើនឡើងដោយប្រការណា បុគ្គលនោះ ជាអ្នកមានស្មារតី ប្រព្រឹត្តទៅដោយប្រការនោះ បុគ្គលកាលមិនសន្សំយ៉ាងនេះ ទុក្ខ (រមែងមិនប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ជិតព្រះនិព្វាន។ បុគ្គលនោះ ឮសំឡេង មានស្មារតីខ្ជាប់ខ្ជួន រមែងមិនត្រេកអរ ក្នុងសំឡេងទាំងឡាយ រមែងមានចិត្តប្រាសចាកតម្រេក គ្រាន់តែទទួលដឹង មិនលេបយកនូវអារម្មណ៍នោះ។
(១) ពាក្យថាធម៌ក្នុងទីនេះ សំដៅយកចិត្តដែលប្រកបដោយតម្រេក។ អដ្ឋកថា។
ID: 636866954217211770
ទៅកាន់ទំព័រ៖