ព្រះត្រៃបិដក ភាគ ៥៧

​បុគ្គល​នោះ​ ​កាល​ឮ​នូវ​សំឡេង​ ​ទទួល​វេទនា​ ​(​កិលេស​វដ្ដៈ​)​ ​រមែង​អស់​ទៅ​ ​មិន​ចំរើន​ឡើង​ ​ដោយ​ប្រការ​ណា​ ​បុគ្គល​នោះ​ ​ជា​អ្នកមាន​ស្មារតី​ ​ប្រព្រឹត្ត​ដោយ​ប្រការ​នោះ​ ​បុគ្គល​កាល​មិន​សន្សំ​យ៉ាងនេះ​ ​ទុក្ខ​ ​(​រមែង​មិន​ប្រព្រឹត្តទៅ​)​ ​បុគ្គល​នោះ​ ​លោក​ពោល​ថា​ ​ជិត​ព្រះនិព្វាន​។​ ​បុគ្គល​ធុំក្លិន​ហើយ​ ​មានស្មារតី​ខ្ជាប់ខ្ជួន​ ​មិន​ត្រេកអរ​ ​ក្នុង​ក្លិន​ទាំងឡាយ​ ​រមែង​មានចិត្ត​ប្រាសចាក​តម្រេក​ ​គ្រាន់តែ​ទទួលដឹង​ ​តែ​មិន​លេប​យក​នូវ​អារម្មណ៍​នោះ​។​ ​បុគ្គល​នោះ​ ​កាល​ធុំក្លិន​ ​ទទួល​វេទនា​ ​(​កិលេស​វដ្ដៈ​)​ ​រមែង​អស់​ទៅ​ ​មិន​ចំរើន​ឡើង​ ​ដោយ​ប្រការ​ណា​ ​បុគ្គល​នោះ​ ​ជា​អ្នកមាន​ស្មារតី​ ​ប្រព្រឹត្ត​ដោយ​ប្រការ​នោះ​ ​បុគ្គល​កាល​មិន​សន្សំ​យ៉ាងនេះ​ ​ទុក្ខ​ ​(​រមែង​មិន​ប្រព្រឹត្តទៅ​)​ ​បុគ្គល​នោះ​ ​លោក​ពោល​ថា​ ​ជិត​ព្រះនិព្វាន​។​ ​បុគ្គល​នោះ​ ​បរិភោគ​នូវ​រស​ហើយ​ ​មានស្មារតី​ខ្ជាប់ខ្ជួន​ ​មិន​ត្រេកអរ​ក្នុង​រស​ទាំងឡាយ​ ​រមែង​មានចិត្ត​ប្រាសចាក​តម្រេក​ ​គ្រាន់តែ​ទទួលដឹង​ ​តែ​មិន​លេប​យក​ ​នូវ​អារម្មណ៍​នោះ​។​ ​បុគ្គល​នោះ​ ​កាល​ភ្លក់​នូវ​រស​ ​ទទួល​វេទនា​ ​(​កិលេស​វដ្ដៈ​)​ ​រមែង​អស់​ទៅ​ ​មិន​ចំរើន​ឡើង​ ​ដោយ​ប្រការ​ណា​ ​បុគ្គល​នោះ​ ​ជា​អ្នកមាន​ស្មារតី​ ​ប្រព្រឹត្តទៅ​ដោយ​ប្រការ​នោះ​ ​បុគ្គល​កាល​មិន​សន្សំ​យ៉ាងនេះ​ ​ទុក្ខ​ ​(​រមែង​មិន​ប្រព្រឹត្តទៅ​)​ ​បុគ្គល​នោះ​ ​លោក​ពោល​ថា​ ​ជិត​ព្រះនិព្វាន​។​ ​
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 636866954397242067
ទៅកាន់ទំព័រ៖