ព្រះត្រៃបិដក ភាគ ៥៧
បុគ្គលនោះ ប៉ះពាល់នូវផស្សៈហើយ មានស្មារតីខ្ជាប់ខ្ជួន មិនត្រេកអរ ក្នុងផស្សៈទាំងឡាយ រមែងមានចិត្តប្រាសចាកតម្រេក គ្រាន់តែទទួលដឹង តែមិនលេបយកនូវអារម្មណ៍នោះ។ បុគ្គលនោះ កាលប៉ះពាល់នូវផស្សៈ ទទួលវេទនា (កិលេសវដ្ដៈ) រមែងអស់ទៅ មិនចំរើនឡើង ដោយប្រការណា បុគ្គលនោះ ជាអ្នកមានស្មារតី ប្រព្រឹត្តដោយប្រការនោះ បុគ្គលកាលមិនសន្សំយ៉ាងនេះ ទុក្ខ (រមែងមិនប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ជិតព្រះនិព្វាន។ បុគ្គលនោះ ដឹងនូវធម្មារម្មណ៍ មានស្មារតីខ្ជាប់ខ្ជួន មិនត្រេកអរ ក្នុងធម្មារម្មណ៍ទាំងឡាយ រមែងមានចិត្តប្រាសចាកតម្រេក គ្រាន់តែទទួលដឹង តែមិនលេបយកនូវអារម្មណ៍នោះ។ បុគ្គលនោះ កាលដឹងច្បាស់នូវធម្មារម្មណ៍ ទទួលវេទនា (កិលេសវដ្ដៈ) រមែងអស់ទៅមិនចំរើនឡើង ដោយប្រការណា បុគ្គលនោះ ជាអ្នកមានស្មារតី ប្រព្រឹត្តទៅដោយប្រការនោះ បុគ្គលកាលមិនសន្សំយ៉ាងនេះ ទុក្ខ (រមែងមិនប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ជិតព្រះនិព្វាន។
មាលុង្ក្យបុត្តត្ថេរ។
[២៥៤] បពិត្រព្រះមានព្រះភាគ ព្រះអង្គមានព្រះកាយដ៏បរិបូណ៌ ជាទីគាប់ចិត្តក្រៃលែង មានព្រះជាតិដ៏ល្អ មានព្រះនេត្រដ៏ល្អ មានសម្បុរដូចជាសម្បុរនៃមាស មានព្រះទាឋ឵ដ៏សក្បុស ទ្រង់មានព្យាយាម។
ID: 636866954646916348
ទៅកាន់ទំព័រ៖