ព្រះត្រៃបិដក ភាគ ៥៧

 ​[​២៥៧​]​ ​អនុ​រុទ្ធ​ ​បាន​លះបង់​នូវ​មាតា​ ​បិតា​ ​បងប្អូន​ស្រី​ ​ញាតិ​ ​និង​បងប្អូន​ប្រុស​ទាំងឡាយ​ ​លះបង់​នូវ​កាមគុណ​ ​៥​ ​ហើយ​ចំរើន​នូវ​ឈាន​។​ ​(​ក្នុង​កាលមុន​)​ ​អនុ​រុទ្ធ​ ​ជា​អ្នក​បរិបូណ៌​ដោយ​របាំ​ ​និង​ចម្រៀង​ ​ភ្ញាក់​រលឹក​ដោយ​គ្រឿង​ប្រគំ​ ​ជា​អ្នក​ត្រេកអរ​តែ​ក្នុង​វិស័យ​របស់​មារ​ ​ក៏​មិនបាន​ដល់​នូវ​សេចក្តី​បរិសុទ្ធិ​ ​ដោយហេតុ​នោះ​។​ ​(​ឥឡូវនេះ​)​ ​អនុ​រុទ្ធ​ ​បាន​កន្លង​នូវ​វិស័យ​របស់​មារ​នុ៎ះហើយ​ ​ត្រេកអរ​ក្នុង​សាសនា​របស់​ព្រះពុទ្ធ​ ​បាន​ឆ្លងផុត​នូវ​ឱឃៈ​ទាំងពួង​ ​ចំរើន​ឈាន​។​ ​អនុ​រុទ្ធ​ ​បាន​កន្លង​នូវ​រូប​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផ្សព្វ​ ​ជាទី​គាប់ចិត្ត​ទាំង​នុ៎ះ​ ​ចំរើន​ឈាន​។​ ​អនុ​រុទ្ធ​ ​ជា​បុគ្គល​ម្នាក់ឯង​ ​មិន​មាន​តណ្ហា​ជា​គំរប់​ពីរ​ ​ជា​អ្នកប្រាជ្ញ​មិន​មាន​អាសវៈ​ ​ត្រឡប់​អំពី​បិណ្ឌបាត​ ​ស្វែងរក​នូវ​ចីវរ​បង្សុកូល​ទាំងឡាយ​។​ ​អនុ​រុទ្ធ​ ​ជា​អ្នកប្រាជ្ញ​ ​មាន​យោបល់​មិន​មាន​អាសវៈ​ ​រើស​កាន់​យក​ ​គក់​លាង​ ​ជ្រលក់​ ​ប្រើប្រាស់​ ​នូវ​ចីវរ​បង្សុកូល​ទាំងឡាយ​។​ ​បុគ្គល​ណា​ ​មាន​សេចក្តី​ប្រាថ្នា​ច្រើន​ ​មិន​មាន​សន្តោស​ ​ជា​អ្នក​ច្រឡំ​ដោយ​ពួក​ ​មានចិត្ត​រាយមាយ​ ​ធម៌​ដ៏​លាមក​ ​ជា​គ្រឿង​សៅហ្មង​ទាំងនេះ​ ​តែង​កើតមាន​ដល់​បុគ្គល​នោះ​។​ ​បុគ្គល​ណា​ ​ជា​អ្នកមាន​ស្មារតី​ ​មាន​សេចក្តី​ប្រាថ្នា​តិច​ ​ជា​អ្នក​សន្តោស​ ​មិន​មានចិត្ត​ចង្អៀតចង្អល់​ ​ត្រេកអរ​ក្នុង​ទីស្ងាត់​ ​ជា​អ្នក​ស្ងាត់​ ​មានការ​ព្យាយាម​តឹងតែង​ជានិច្ច​ ​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636866960102588394
ទៅកាន់ទំព័រ៖