ព្រះត្រៃបិដក ភាគ ៥៧

សាសនា​នៃ​ព្រះ​ជិនស្រី​ ​ប្រកបដោយ​អាការ​ដ៏​ប្រសើរ​គ្រប់យ៉ាង​ ​រមែង​សាបសូន្យ​ទៅ​ ​ព្រោះ​ការ​អស់​ទៅ​នៃ​កុសលធម៌​ផង​ ​នៃ​បញ្ញា​ផង​។​ ​កាល​ជារ​ដូវ​នៃ​បាបធម៌​ ​និង​កិលេស​ ​(​កំពុង​ប្រព្រឹត្តទៅ​)​ ​ពួក​ភិក្ខុ​ណា​ខ្នះខ្នែង​ ​ដើម្បី​វិវេក​ ​ពួក​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មាន​ព្រះ​សទ្ធម្ម​សល់​នៅ​(​១​)​ ​។​ ​កិលេស​ទាំងនោះ​ ​កាល​ចំរើន​ឡើង​ ​រមែង​ជ្រៀតជ្រែក​នូវ​ជន​ជាច្រើន​ ​ទំនង​ហាក់​ប្រឡែង​លេង​នឹង​ពួក​ជនពាល​ ​ដូច​ពួក​អារក្សទឹក​ ​ប្រឡែង​លេង​នឹង​មនុស្ស​ឆ្កួត​។​ ​ពួក​នរជន​ទាំងនោះ​ ​លុះ​ត្រូវ​កិលេស​គ្រប​សង្កត់​ហើយ​ ​តែង​ស្ទុះ​ទៅតាម​ចំណែក​នៃ​កិច្ច​នោះ​ ​ៗ​ ​ព្រោះ​កិលេស​វត្ថុ​ទាំងឡាយ​ ​ក្នុង​កាល​ជាទី​ចាប់​យក​ដោយខ្លួនឯង​ ​ដែល​ពួក​កិលេស​ឃោសនា​ហើយ​។​ ​ពួក​ជន​នោះ​ ​លះបង់​នូវ​ព្រះ​សទ្ធម្ម​ ​ហើយ​ឈ្លោះប្រកែក​គ្នានឹងគ្នា​ ​លុះ​ក្នុង​អំណាច​ទិដ្ឋិ​ ​សំគាល់​ថា​ ​វត្ថុ​នេះ​ ​ប្រសើរ​បំផុត​ ​ដូច្នេះ​។​ ​ពួក​ជន​ ​ដែល​លះបង់​នូវ​ទ្រព្យ​ ​និង​កូន​ប្រពន្ធ​ ​ហើយ​ចេញទៅ​ ​(​អំពី​ផ្ទះ​)​ ​រមែង​សេព​នូវ​អំពើ​ដែល​មិន​គួរ​ធ្វើ​ ​ព្រោះ​ហេតុ​ ​សូម្បី​ត្រឹមតែ​ចង្ហាន់​មួយ​វែក​។​ ​
​(​១​)​ ​កាល​រដូវ​ដែល​ពួក​បុថុជ្ជន​កំពុង​សម្បូរ​ដោយ​បាបធម៌​ ​និង​កិលេស​ ​ទោះបី​ភិក្ខុ​ពួក​ខ្លះ​ ​ប្រកប​ព្យាយាម​ក្នុង​វិធី​នៃ​កម្មដ្ឋាន​ ​ដោយ​សេចក្តី​ប្រតិបត្តិ​យ៉ាង​ឧក្រិដ្ឋ​ ​ក៏​មិន​អា​ចនឹងញុំាង​សេចក្តី​ប្រតិបត្តិ​ឲ្យ​សម្រេច​បាន​ដោយ​ងាយ​ ​ព្រោះ​ព្រះ​សទ្ធម្ម​ដែល​សល់​នៅ​ក្រៅអំពី​សេចក្តី​ប្រតិបត្តិ​នោះ​ជាច្រើន​ ​ដោយ​បាបធម៌​ ​និង​កិលេស​ចូល​ជ្រៀតជ្រែក​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636866961409213129
ទៅកាន់ទំព័រ៖