ព្រះត្រៃបិដក ភាគ ៥៧

​(​ពួក​ភិក្ខុ​នោះ​)​ ​បរិភោគ​អាហារ​ពេញពោះ​ ​ហើយ​ដេកផ្ងារ​ ​ភ្ញាក់​ឡើង​ហើយក៏​នាំគ្នា​និយាយ​ពាក្យ​ ​ដែល​ព្រះ​សាស្ដា​ទ្រង់​តិះដៀល​។​ ​ពួក​ភិក្ខុ​ ​ហាត់​ធ្វើ​យ៉ាង​ផ្ចិតផ្ចង់​នូវ​សិល្បៈ​ ​ដូច​ជាង​ទាំងពួង​ ​មិន​រម្ងាប់​នូវ​សន្ដានចិត្ត​ខាងក្នុង​ ​គុណវិសេស​ ​គឺ​ប្រយោជន៍​នៃ​សមណធម៌​ ​(​របស់​ពួក​ភិក្ខុ​នោះ​)​ ​ក៏​អាក់ខាន​។​ ​ពួក​ភិក្ខុ​ ​កាល​ប្រាថ្នា​នូវ​ចតុប្បច្ច័យ​ច្រើនលើស​លុប​ ​រមែង​បង្អោន​នូវ​ដីស្អិត​ ​ប្រេង​ ​គ្រឿង​លំអិត​ ​ទឹក​ ​អាសនៈ​ ​និង​ភោជន​ ​ដល់​ពួក​គ្រហស្ថ​។​ ​ឲ្យ​នូវ​ឈើស្ទន់​ ​ផ្លែ​ក្វិដ្ឋ​ ​ផ្កាឈើ​ ​វត្ថុ​សម្រាប់​ទំពាស៊ី​ ​បិណ្ឌបាត​ដ៏​ល្អ​ ​ៗ​ ​ផ្លែស្វាយ​ ​និង​ផ្លែ​កន្ទួតព្រៃ​ទាំងឡាយ​ ​ខ្វល់ខ្វាយ​ក្នុង​ភេសជ្ជៈ​ ​ដូច​ពួក​ពេទ្យ​ ​ខ្វល់ខ្វាយ​ក្នុង​កិច្ច​តូច​ធំ​ ​(​នៃ​ជម្ងឺ​)​ ​ដូច​ពួក​គ្រហស្ថ​ប្រកប​ក្នុង​ការ​ស្អិតស្អាង​ ​ដូច​ស្រីពេស្យា​ ​ឬដូច​ពួ​ក​ក្សត្រ​យ៍​ ​ខ្វល់ខ្វាយ​ក្នុង​ឥស្សរភាព​ ​ជា​អ្នក​បោក​ប្រាស​បញ្ឆោត​ ​ធ្វើ​ជា​សក្សី​វៀច​ ​ជា​អ្នក​កោងកាច​ ​បរិភោគ​អាមិសៈ​ ​ដោយ​អាការ​ជា​មិច្ឆាជីវៈ​ច្រើនយ៉ាង​។​ ​ពួក​ភិក្ខុ​ជា​អ្នក​រវះរវាម​ ​(​ដោយ​បាបធម៌​)​ ​ក្នុង​លេស​ដ៏​គួរ​ ​ក្នុង​របិច​វាសវាង​ ​ត្រូវការ​ចិញ្ចឹមជីវិត​ ​ប្រមូល​មក​នូវ​ទ្រព្យ​ដ៏​ច្រើន​ ​ដោយ​ឧបាយ​។​ ​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636866961602414179
ទៅកាន់ទំព័រ៖