ព្រះត្រៃបិដក ភាគ ៥៧

​ពួក​ភិក្ខុ​ញ៉ាំង​បរិស័ទ​ ​ឲ្យ​ផ្គត់ផ្គង់​ ​ព្រោះ​ការងារ​ ​មិនមែន​ព្រោះ​ធម៌​ ​សំដែងធម៌​ដល់​ជន​ដទៃ​ ​ព្រោះតែ​លាភ​ ​មិន​សំដែង​ព្រោះ​ ​(​ប្រាថ្នា​)​ ​ប្រយោជន៍​ ​(​សាធារណៈ​)​។​ ​ពួក​ភិក្ខុ​ឈ្លោះប្រកែក​ ​ព្រោះតែ​សង្ឃ​លាភ​ ​ជា​ខាងក្រៅ​អំពី​សង្ឃ​ ​ចិញ្ចឹមជីវិត​ដោយ​លាភ​របស់​ជន​ដទៃ​ ​ជា​បុគ្គល​មិន​ខ្មាសអៀន​។​ ​មួយទៀត​ ​ពួក​ភិក្ខុ​ខ្លះ​ ​ជា​អ្នក​មិន​ប្រកប​ ​(​សមណធម៌​)​ ​ជា​បុគ្គល​មាន​ក្បាលត្រងោល​ ​ដណ្ដប់​សង្ឃាដិ​ ​ជា​អ្នក​ល្មោភ​ដោយ​លាភសក្ការៈ​ ​ប្រាថ្នា​តែ​សេចក្តី​ ​សរសើរ​។​ ​កាលបើ​កិលេស​ធម៌​ ​ប្រព្រឹត្តទៅ​ដោយ​ប្រការ​ផ្សេង​ ​ៗ​ ​យ៉ាងនេះ​ ​ឥឡូវនេះ​ ​ភិក្ខុ​មិន​អាច​នឹង​ប៉ះពាល់​នូវ​គុណវិសេស​ដែល​មិនទាន់​បាន​ប៉ះពាល់​ ​ឬមិន​អាច​នឹង​រក្សា​នូវ​គុណវិសេស​ ​ដែល​បាន​ប៉ះពាល់​ដូច្នោះ​បាន​ឡើយ​។​ ​ជន​ ​មិន​មាន​ស្បែកជើង​ ​ត្រាច់​ទៅ​ក្នុង​ទី​មាន​បន្លា​យ៉ាងណា​ ​អ្នកប្រាជ្ញ​គួរ​ប្រុងស្មារតី​ ​ត្រាច់​ទៅ​ក្នុង​ស្រុក​យ៉ាងនោះ​។​ ​យោគី​ ​កាល​រលឹក​ឃើញ​ពួក​លោកអ្នក​មាន​ព្យាយាម​ក្នុង​កាលពីដើម​ ​រលឹក​ឃើញ​នូវ​វត្ត​ប្រតិបត្តិ​ ​របស់​ពួក​លោក​ទាំងនោះ​ ​ទោះបី​កាល​ជា​ខាងក្រោយ​ ​(​អំពី​កាលដែល​ព្រះ​សាស្ដា​គង់នៅ​)​ ​ក៏ដោយ​ ​គង់​បាន​ប៉ះពាល់​នូវ​ផ្លូវ​អមតៈ​។​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636866961794965193
ទៅកាន់ទំព័រ៖