ព្រះត្រៃបិដក ភាគ ៥៧

​ភិក្ខុ​ណា​ ​គ្មាន​សេចក្តី​ក្រោធ​ ​មិន​ចង​សេចក្តី​ក្រោធ​ទុក​ ​មិន​មាន​មាយា​ ​ប្រាសចាក​សេចក្តី​ញុះញង់​ ​មាន​បញ្ញា​ល្អ​ ​ភិក្ខុ​នោះ​ ​រមែង​មិន​សោក​ស្តាយ​ ​ក្នុង​កាល​ខាងមុខ​ ​ដោយ​សេចក្តី​ប្រតិបត្តិ​យ៉ាងនេះ​។​ ​បុគ្គល​ណា​ ​មាន​សទ្ធា​មិន​ញាប់ញ័រ​ ​បាន​ដំ​កល់​ស៊ប់​ក្នុង​ព្រះ​តថាគត​ផង​ ​បុគ្គល​ណា​ ​មាន​សីល​ល្អ​ ​ជាទី​ត្រេកអរ​នៃ​ព្រះ​អរិយៈ​ ​ដែល​ព្រះ​អរិយៈ​សរសើរ​ហើយ​ផង​ ​បុគ្គល​ណា​ ​មាន​សេចក្តី​ជ្រះថ្លា​ក្នុង​សង្ឃ​ផង​ ​បុគ្គល​ណា​ ​មានការ​យល់ឃើញ​ត្រង់​ផង​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ហៅ​បុគ្គល​នោះ​ ​ថា​ជា​អ្នក​មិន​ខ្សត់​ ​ជីវិត​របស់​បុគ្គល​នោះ​ ​មិនមែន​ជា​មោឃៈ​ទេ​។​ ​ព្រោះហេតុនោះ​ ​មេធាវី​បុគ្គល​ ​កាល​រលឹក​នូវ​ពាក្យ​ប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ​ ​គួរ​ប្រកប​រឿយ​ ​ៗ​ ​នូវ​សទ្ធា​ផង​ ​សីល​ផង​ ​សេចក្តី​ជ្រះថ្លា​ផង​ ​ការយល់​ធម៌​ផង​។​

​សិរិ​មិត្ត​ត្ថេ​រ​។​


 [​២៣២​]​ ​កាលណា​ខ្ញុំ​ឃើញ​ព្រះ​សាស្តា​ ​ព្រះអង្គ​គ្មាន​ភ័យ​អំពី​ទីណា​ជាដំបូង​ ​ក្នុង​កាលនោះ​ ​សេចក្តី​សង្វេគ​ក៏​មានដល់​ខ្ញុំ​ ​ព្រោះ​ឃើញ​ព្រះ​សាស្តា​ជា​ឧត្តមបុរស​។​ ​អ្នកណា​ ​ច្រាន​សិរី​ដែល​មក​ ​(​រក​ខ្លួន​)​ ​ដោយដៃ​ ​ឬ​ជើង​
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636866928345161973
ទៅកាន់ទំព័រ៖