ព្រះត្រៃបិដក ភាគ ៥៧

​ខ្ញុំ​មិន​មានការ​តាំងចិត្ត​ ​ចំពោះ​ចេ​តោ​បរិយ​វិជ្ជា​ ​ឥទ្ធិ​វិធ​វិជ្ជា​ ​ចុតូ​ប​បាត​វិជ្ជា​ ​និង​សេចក្តី​បរិសុទ្ធ​នៃ​សោត​ធាតុ​ឡើយ​។​ ​ព្រះ​ថេរៈ​ឈ្មោះ​ឧបតិស្សៈ​ ​ខ្ពង់ខ្ពស់​ដោយ​ប្រាជ្ញា​ ​ទើប​កោរ​ថ្មី​ ​ៗ​ ​ដណ្ដប់​សង្ឃាដិ​ ​អាស្រ័យ​នៅ​ក្រោមម្លប់​ឈើ​ ​ចំរើន​ឈាន​។​ ​សាវ័ក​របស់​ព្រះសម្មាសម្ពុទ្ធ​ ​ចូលកាន់​ឈាន​ ​មិន​មាន​វិតក្កៈ​ ​ប្រកបដោយ​តុណ្ហីភាព​ដ៏​ប្រសើរ​ ​ក្នុងខណៈនោះ​ឯង​។​ ​ភ្នំ​ថ្ម​ ​មិន​កក្រើក​ ​ឋិត​នឹងថ្កល់​ ​យ៉ាងណា​ ​ភិក្ខុ​ព្រោះ​អស់​ទៅ​នៃ​មោហៈ​ ​ក៏​មិន​ញាប់ញ័រ​ដូច​ភ្នំ​ ​យ៉ាងនោះ​ដែរ​។​ ​បុគ្គល​អ្នក​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ស្វែងរក​នូវ​ធម៌​ដ៏​ស្អាត​អស់​កាល​ជានិច្ច​ ​សូម្បី​បាប​ប្រមាណ​ប៉ុន​ចុង​រោម​កន្ទុយ​សត្វ​ ​រមែង​ប្រាកដ​ដូច​ ​(​ព្រះចន្ទ​)​ ​ដែល​ផុត​ចាក​ពពក​។​ ​ខ្ញុំ​មិន​ត្រេកអរ​នឹង​សេចក្តី​ស្លាប់​ ​មិន​ត្រេកអរ​នឹង​ការរស់នៅ​ ​ខ្ញុំ​ជា​បុគ្គល​ដឹងខ្លួន​ ​មានស្មារតី​ខ្ជាប់ខ្ជួន​ ​ទំ​លាយ​ចោល​នូវ​រាងកាយ​នេះ​។​ ​ខ្ញុំ​មិន​ត្រេកអរ​នឹង​សេចក្ដីស្លាប់​ទេ​។​ ​បេ​។​ ​ដូច​អ្នកស៊ីឈ្នួល​ ​ទន្ទឹង​តែ​ការ​អស់​ទៅ​នៃ​ថ្ងៃ​។​ ​
 មរណៈ​នេះឯង​ ​រមែង​មាន​ក្នុង​កាល​ទាំងពីរ​ ​មរណៈ​មិនមែន​មានតែ​ក្នុង​កាល​ខាងក្រោយ​ ​ឬ​ខាងមុខ​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រតិបត្តិ​ ​អ្នក​ទាំងឡាយ​ ​ចូរ​កុំ​វិនាស​ ​កុំ​ឲ្យ​ខណៈ​ប្រព្រឹត្ត​កន្លង​។​ ​
 អ្នក​ទាំងឡាយ​ ​ចូរ​គ្រប់គ្រង​ខ្លួន​ ​ឲ្យ​ដូចជា​នគរ​ត្រង់​ទី​ប្រទល់ដែន​ ​ដែលគេ​ ​គ្រប់គ្រង​ទាំង​ខាងក្នុង​ទាំង​ខាងក្រៅ​ ​កុំ​ឲ្យ​ខណៈ​ប្រព្រឹត្ត​កន្លង​។​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636866964183751823
ទៅកាន់ទំព័រ៖