ព្រះត្រៃបិដក ភាគ ៥៧

​ព្រោះថា​ ​ពួក​បុគ្គល​ដែល​មាន​ខណៈ​កន្លង​ហួសហើយ​ ​រមែង​សោកស្ដាយ​ដេរដាស​ក្នុង​នរក​។​ ​បុគ្គល​អ្នក​ស្ងប់​ ​វៀរចាក​បាប​ ​ពោល​ពាក្យ​ដោយ​យោបល់​ ​ជា​បុគ្គល​មិន​រាយមាយ​ ​រមែង​កំចាត់​បង់​នូវ​ធម៌​ដ៏​លាមក​បាន​ ​ដូច​ខ្យល់​កំចាត់​បង់​នូវ​ស្លឹកឈើ​។​ ​បុគ្គល​អ្នក​ស្ងប់​ ​វៀរចាក​បាប​ ​ពោល​ពាក្យ​ដោយ​យោបល់​ ​ជា​បុគ្គល​មិន​រាយមាយ​ ​រមែង​ដក​ភើច​នូវ​ពួក​ធម៌​ដ៏​លាមក​ចេញ​បាន​ ​ដូច​ខ្យល់បក់​ផ្ដាច់​នូវ​ស្លឹកឈើ​។​ ​បុគ្គល​អ្នក​ស្ងប់​ ​មិន​មាន​សេចក្តី​ក្រវល់ក្រវាយ​ ​មានចិត្ត​ថ្លា​មិន​ល្អក់​ ​មាន​កល្យាណសីល​ ​មាន​ប្រាជ្ញា​ជា​គ្រឿង​ទំ​លាយ​បង់​នូវ​កិលេស​ ​គប្បី​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន​។​ ​
 បុគ្គល​មិន​គប្បី​ស្និទ្ធស្នាល​ ​ចំពោះ​បុថុជ្ជន​ពួក​ខ្លះ​ ​ទាំង​គ្រហស្ថ​ ​ទាំង​បព្វជិត​ ​ព្រោះថា​ ​ពួក​ជន​សូម្បី​ជា​បុគ្គល​ល្អ​ហើយ​ ​បែរ​ទៅជា​មិនល្អ​វិញ​ក៏​មាន​ ​ជា​បុគ្គល​មិនល្អ​ហើយ​ ​បែរ​ទៅជា​ល្អ​វិញ​ក៏​មាន​។​ ​
 កាមច្ឆន្ទៈ​ ​១​ ​ព្យាបាទៈ​ ​១​ ​ថីនមិទ្ធៈ​ ​១​ ​ឧទ្ធច្ចៈ​ ​១​ ​វិចិកិច្ឆា​ ​១​ ​ទាំង​ ​៥​ ​នោះ​ ​ជា​គ្រឿង​ ​សៅហ្មង​ចិត្ត​ ​របស់​ភិក្ខុ​។​ ​ភិក្ខុ​ណា​ ​កាល​គេ​ធ្វើសក្ការៈ​ ​ឬមិន​ធ្វើសក្ការៈ​ទាំងពីរ​ ​(​មិន​ត្រេកអរ​ ​មិន​ទោមនស្ស​)​ ​សមាធិ​របស់​ភិក្ខុ​អ្នក​នៅ​ដោយ​សេចក្តី​មិន​ប្រមាណ​នោះ​ ​រមែង​មិន​ញាប់ញ័រ​។​ ​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636866964476498568
ទៅកាន់ទំព័រ៖