ព្រះត្រៃបិដក ភាគ ៥៧

​បុរស​នេះ​ ​មិនបាន​រៀនសូត្រ​ ​រមែង​ចាស់​ ​(​ឥតអំពើ​)​ ​ដូច​គោ​បំរើ​ ​ចំរើន​តែ​សាច់​ ​ត្រង់​ប្រាជ្ញា​របស់​វា​ ​មិន​ចំរើន​ឡើយ​។​ ​បុគ្គល​ណា​ ​ជា​អ្នករៀន​សូត្រ​ច្រើន​ ​ហើយ​មើលងាយ​បុគ្គល​អ្នក​មិនបាន​រៀនសូត្រ​ ​ដោយ​ការរៀនសូត្រ​ ​(​របស់​ខ្លួន​)​ ​បុគ្គល​នោះ​ ​ដូច​មនុស្ស​ខ្វាក់​ ​កាន់​ប្រទីប​ ​រមែង​ភ្លឺច្បាស់​ដល់​ខ្ញុំ​យ៉ាងនេះ​ឯង​។​ ​បុគ្គល​គួរ​ចូល​ទៅ​អង្គុយ​ជិតនឹង​អ្នករៀន​សូត្រ​ច្រើន​ផង​ ​មិន​គប្បី​ញ៉ាំង​ការរៀនសូត្រ​ឲ្យ​វិនាស​ផង​ ​(​ព្រោះថា​)​ ​ការរៀនសូត្រ​នោះ​ ​ជា​ឫសគល់​នៃ​ព្រហ្មចរិយ​ធម៌​ ​ហេតុ​នោះ​ ​បុគ្គល​គួរ​ជា​អ្នក​ទ្រទ្រង់ធម៌​។​ ​បុគ្គល​អ្នកចេះដឹង​ ​នូវ​ខាងដើម​ ​និង​ខាងចុង​ ​(​នៃ​ភាសិត​)​ ​ជា​អ្នកដឹង​អត្ថ​ ​ឈ្លាសវៃ​ក្នុង​និរុត្តិ​ ​(​ភាសា​)​ ​និង​បទ​ ​(​ដ៏​សេស​)​ ​រមែង​កាន់​យក​នូវ​ធម៌​ឲ្យ​ជា​ធម៌​ ​ដែល​កាន់​យកល្អ​ហើយ​ផង​ ​ពិចារណា​នូវ​សេចក្តី​ផង​។​ ​បុគ្គល​អ្នកមាន​សេចក្ដីប្រាថ្នា​ ​(​ក្នុង​ធម៌​)​ ​ដោយ​សេចក្ដីអត់ធន់​ ​រមែង​ខ្មីឃ្មាត​ ​ពិចារណា​នូវ​នាមរូប​នោះ​ ​បុគ្គល​នោះ​ ​មានចិត្ត​តាំង​មាំ​ល្អ​ខាងក្នុង​សន្ដាន​ ​រមែង​ផ្គង​ចិត្ត​ទុក​ក្នុង​សម័យ​ដ៏​គួរ​។​ ​បុគ្គល​កាល​ប្រាថ្នា​នូវ​ការ​ដឹង​ធម៌​ ​គប្បី​គប់​រក​អ្នករៀន​សូត្រ​ច្រើន​ ​អ្នក​ចងចាំ​នូវ​ធម៌​ ​អ្នកមាន​ប្រាជ្ញា​ ​ជា​សាវ័ក​របស់​ព្រះពុទ្ធ​ ​បែប​ដូច្នោះ​នោះ​។​ ​បុគ្គល​អ្នករៀន​សូត្រ​ច្រើន​ ​រមែង​អ្នក​ចងចាំ​នូវ​ធម៌​ ​អ្នករក្សា​ទុក​នូវ​ឃ្លាំង​ធម៌​របស់​ព្រះពុទ្ធ​ ​ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ​ ​ឯ​បុគ្គល​អ្នករៀន​សូត្រ​ច្រើន​នោះ​ឈ្មោះថា​ ​ជា​ចក្ខុ​របស់​សត្វលោក​ទាំងពួង​ ​ជា​បុគ្គល​គួរ​គេ​បូជា​។​ ​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636866965112564948
ទៅកាន់ទំព័រ៖