ព្រះត្រៃបិដក ភាគ ៥៧

សុត្តន្ត​បិដក​ ​ខុទ្ទកនិកាយ​ ​ថេរគាថា​ ​ថេរីគាថា​
​ឆ​ដ្ឋ​ភាគ​
​ថេរគាថា​ ​សត្ត​ក​និបាត​


 [​២២៥​]​ ​ស្រីផ្កាមាស​តាក់តែង​ ​ស្លៀកពាក់​ល្អ​ ​ទ្រទ្រង់​កម្រងផ្កា​ ​ស្អិតស្អាង​ហើយ​ ​មាន​ជើង​ស្រឡាប​ដោយ​ទឹក​ល័ខ​ ​ពាក់​ស្បែកជើង​ ​លុះ​ដោះ​ស្បែកជើង​ចេញ​ហើយ​ ​ក៏​ធ្វើ​អព្ជា​លី​ចំពោះមុខ​ ​ស្រីផ្កាមាស​នោះ​ ​និយាយ​នូវ​ពាក្យជា​ប្រធាន​នៃ​មិត្ត​(​១​)​ ​នឹង​ខ្ញុំ​ ​ដោយ​សំដី​ដ៏​ទន់​ពីរោះ​ថា​ ​លោក​នៅ​កំឡោះ​ហើយ​បួស​ ​លោក​ចូរ​ឋិតនៅ​ក្នុង​ពាក្យ​ប្រដៅ​របស់ខ្ញុំ​ ​លោក​ចូរ​បរិភោគ​កាម​ជា​របស់​មនុស្ស​ចុះ​ ​ខ្ញុំ​នឹង​ឲ្យ​សម្បត្តិ​ដ៏​ពេញចិត្ត​ដល់​លោក​។​ ​ខ្ញុំ​ប្តេជ្ញា​ពាក្យពិត​ដល់​លោក​ ​ឬ​នឹង​នាំ​ភ្លើង​ដល់​លោក​(​២​)​ ​។​ ​កាលណា​យើង​ទាំងពីរ​នាក់​ ​ជា​មនុស្សចាស់​កាន់​ឈើច្រត់​ហើយ​ ​យើង​នឹង​បួស​ទាំងពីរ​នាក់​ ​នឹង​កាន់​យក​នូវ​ជ័យជំនះ​ក្នុង​លោក​ទាំងពីរ​។​ ​ខ្ញុំ​បានឃើញ​ស្រីផ្កាមាស​នោះ​ ​មក​ធើ្វ​អព្ជា​លី​ ​តាក់តែង​ ​ស្លៀកពាក់​ល្អ​ ​ដូចជា​ជាប់អន្ទាក់​មច្ចុ​ ​លំដាប់​នុ៎ះ​ ​ខ្ញុំ​ក៏បាន​ធើ្វ​ទុក​ក្នុងចិត្ត​ដោយ​ឧបាយ​នៃ​បញ្ញា​។​បេ​។​(​៣​)​

​សុន្ទរ​សមុទ្ទ​ត្ថេ​រ​។​


 [​២២៦​]​ ​ព្រះ​ភទ្ទិ​យត្ថេ​រ​ ​នៅក្នុង​អម្ពា​ដកា​រាម​ដ៏​ប្រសើរ​ ​ក្បែរ​ដងព្រៃ​ ​បាន​ដក​តណ្ហា​ ​ព្រមទាំង​ឫស​ចោល​អស់ហើយ​ ​ជា​អ្នក​ប្រសើរ​ ​ចំរើន​ឈាន​ក្នុង​អារាម​នោះ​។​ ​
​(​១​)​ ​ពាក្យ​ចែចង់​។​ ​(​២​)​ ​ស្បថ​នឹង​ភ្លើង​ ​។​ ​(​៣​)​ ​គប្បី​មើលក្នុង​ចតុ​ក្ក​និបាត​។​
ទំព័រទី ១ | បន្ទាប់
ID: 636866792883263996
ទៅកាន់ទំព័រ៖