ព្រះត្រៃបិដក ភាគ ៥៧
ថេរគាថា បញ្ញាសនិបាត
[២៦៣] កាលណាហ្ន៎ អាត្មាអញនឹងបានជាបុគ្គលម្នាក់ឯង មិនមានតណ្ហាជាគំរប់ពីរ នឹងឃើញនូវភពទាំងអស់ ថាជារបស់មិនទៀង នៅក្នុងជ្រោះភ្នំទាំងឡាយ គំនិតនោះ អាត្មាអញបានត្រិះរិះហើយថា កាលណាហ្ន៎ បំណងនេះនឹងសម្រេច។ កាលណាហ្ន៎ អាត្មាអញបានបួស ទ្រទ្រង់នូវផ្ទាំងសំពត់ដែលកាត់ដាច់ ស្លៀកសំពត់ជ្រលក់ដោយទឹកចត់ ហើយជាអ្នកមិនមានសេចក្ដីប្រកាន់ខ្លួនថា របស់អញ ជាបុគ្គលមិនមានសេចក្ដីប្រាថ្នា ហើយបានលះនូវរាគៈ ទោសៈ មោហៈ ដោយប្រការដូច្នោះ ជាបុគ្គលដល់នូវសេចក្ដីសុខ ហើយចូលទៅនៅក្នុងព្រៃធំ។ កាលណាហ្ន៎ អាត្មាអញនឹងពិចារណាឃើញនូវកាយមិនទៀងនេះ ជាសម្បុករបស់មរណៈ និងរោគ ដែលមច្ចុបៀតបៀនហើយ ជាបុគ្គលប្រាសចាកភ័យ នៅម្នាក់ឯងក្នុងព្រៃ គំនិតនោះ កាលណានឹងសម្រេច។
ID: 636866986298786731
ទៅកាន់ទំព័រ៖