ព្រះត្រៃបិដក ភាគ ៥៧

​សុ​ត្ត​ន្ដ​បិដក​
​ខុទ្ទកនិកាយ​ ​ថេរីគាថា​


​សូម​នមស្ការ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​អរហន្ដ​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​។​

​ថេរីគាថា​ ​ឯក​និបាត​

 ​[​២៦៦​]​ ​ម្នាល​ថេរី​ ​នាង​ចូរ​ដេកលក់​ស្រួល​ ​នាង​ចូរ​ធ្វើ​ ​(​ចីវរ​បី​)​ ​ដោយ​សំពត់​ ​(​បង្សុកូល​)​ ​ហើយ​ស្លៀកដណ្ដប់​ចុះ​ ​ព្រោះ​រាគៈ​របស់​នាង​ស្ងប់​រម្ងាប់​ហើយ​ ​ដូចជា​បន្លែ​ស្ងួត​ក្នុង​ឆ្នាំង​។​ ​
 ​ឮថា​ ​ភិក្ខុនី​មួយ​រូប​ជា​ថេរី​ ​មិន​ប្រាកដ​ ​(​ដោយ​នាម​ ​និង​គោត្រ​ជាដើម​)​ ​បាន​ពោល​គាថា​ ​មាន​បការៈ​ដូច្នេះ​។​ ​
 ​[​២៦៧​]​ ​ម្នាលនាង​មុត្តា​ ​នាង​ចូរ​រួចចាក​យោ​គៈ​ទាំងឡាយ​ ​ដូចជា​ព្រះចន្ទ​ដែល​រាហូ​ចាប់​ ​(​ហើយ​រួច​អំពី​ដៃ​)​ ​នាង​មានចិត្ត​រួច​ស្រឡះ​ ​មិន​មាន​បំណុល​ទេ​ ​ចូរ​បរិភោគ​ដុំ​បាយ​ចុះ​។​ ​
 ឮថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទូន្មាន​រឿយ​ ​ៗ​ ​នូវ​សិក្ខមានា​ ​ឈ្មោះ​មុត្តា​ ​ដោយ​គាថា​ ​មាន​បការៈ​ដូច្នេះ​។​ ​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636866997741201200
ទៅកាន់ទំព័រ៖