ព្រះត្រៃបិដក ភាគ ៥៧
[២៧៣] ម្នាលនាងមិត្តា នាងបួសដោយសទ្ធាហើយ ចូរជាអ្នកត្រេកអរក្នុងកល្យាណមិត្ត ចូរចំរើននូវកុសលធម៌ទាំងឡាយ ដើម្បីដល់នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ។
មិត្តាថេរី។
[២៧៤] ម្នាលនាងភទ្រា នាងបួសដោយសទ្ធាហើយ ចូរជាអ្នកត្រេកអរក្នុងធម៌ដ៏ចំរើន (មានសីលជាដើម) នាងចូរចំរើននូវកុសលធម៌ទាំងឡាយ (ដើម្បីដល់) នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរបំផុត។
ភទ្រាថេរី។
[២៧៥] ម្នាលនាងឧបសមា នាងគប្បីឆ្លងអន្លង់ គឺសង្សារ ជាទីនៅនៃម្រឹត្យុ ដែលពួកសត្វឆ្លងបានដោយកម្រក្រៃពេក ចូរនាងផ្ចាញ់នូវមារ ព្រមទាំងវាហនៈ ហើយទ្រទ្រង់នូវរាងកាយជាទីបំផុត។
ឧបសមាថេរី។
[២៧៦] ខ្ញុំជាអ្នករួចដោយល្អ រួចដោយប្រពៃ ព្រោះការរួចចាកអាការគម បីយ៉ាង គឺត្បាល់
(១) ១ អង្រែ
(២) ១ ប្ដីគម
(៣) ១ ខ្ញុំជាអ្នករួចចាកជាតិ និងមរណៈហើយ តណ្ហាជាគ្រឿងនាំទៅកាន់ភព ខ្ញុំដកចេញហើយ។
មុត្តាថេរី។
(១) ស្ត្រីកាលលូកដៃផាត់ប្រមូលគ្រាប់ស្រូវក្នុងត្បាល់ ត្រូវបង្អោនខ្នងឲ្យកោង ដូចមនុស្សគម។ (២) លើកអង្រែបុកស្រូវ ក៏ត្រូវបង្អោនខ្នងដូចគ្នា។ (៣) ចំណែកស្វាមីជាមនុស្សគមដែរ។
ID: 636866998779020560
ទៅកាន់ទំព័រ៖