ព្រះត្រៃបិដក ភាគ ៥៧

 ​[​២៧៧​]​ ​នាង​ថេរី​ណា​ ​មាន​ចំណង់​កើត​ហើយ​ ​(​ដើម្បី​ផល​ដ៏​ប្រសើរ​)​ ​ញ៉ាំង​សមណកិច្ច​ឲ្យ​សម្រេច​ហើយ​ ​គប្បី​ជា​អ្នក​ពាល់ត្រូវ​ ​(​នូវ​ព្រះនិព្វាន​)​ ​ដោយ​មគ្គចិត្ត​ ​(​បី​ខាងក្រោម​)​ ​មានចិត្ត​មិន​ជាប់​ទាក់ទង​ក្នុង​កាម​ទាំងឡាយ​ ​(​នាង​ថេរី​នោះ​)​ ​បណ្ឌិត​តែង​ហៅថា​ ​ឧទ្ធំ​សោតា​ ​(​អ្នកមាន​ខ្សែ​ ​គឺ​មគ្គ​ ​និង​ខ្សែ​ ​គឺ​សង្សារ​ ​ក្នុង​ខាងលើ​)​។​

​ធម្ម​ទិ​ន្នា​ថេរី​។​


 [​២៧៨​]​ ​អ្នក​ទាំងឡាយ​ ​ចូរ​ធ្វើតាម​ព្រះពុទ្ធ​សាសនា​ ​ដែលគេ​ធ្វើ​ហើយ​ ​មិន​ក្ដៅក្រហាយ​តាម​ក្រោយ​ ​ចូរ​លាង​ជើង​ទាំងឡាយ​ឲ្យឆាប់​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​

​វិសាខា​ថេរី​។​


 [​២៧៩​]​ ​នាង​ឃើញ​ធាតុ​ទាំងឡាយ​ ​ថា​ជា​ទុក្ខ​ ​កុំមក​កាន់​កំណើត​ថ្មីទៀត​ឡើយ​ ​នាង​រំសាយ​ចំណង់​ក្នុង​ភព​ចេញ​ ​ទើប​ស្ងប់​រម្ងាប់​បាន​។​

​សុមនា​ថេរី​។​


 [​២៨០​]​ ​ខ្ញុំ​ជា​អ្នក​សង្រួម​ដោយ​កាយ​ ​ដោយ​វាចា​ ​ដោយចិត្ត​ ​បាន​ដក​តណ្ហា​ ​ព្រមទាំង​ឫស​ ​(​ឬ​ព្រមទាំង​អវិជ្ជា​)​ ​ជា​អ្នកមាន​ចិត្តត្រជាក់​ ​សម្រេច​អនុបាទិសេស​និព្វាន​ធាតុ​។​

​ឧត្តរា​ថេរី​។​

ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 636866999152381915
ទៅកាន់ទំព័រ៖