ព្រះត្រៃបិដក ភាគ ៥៧
[២៨១] ម្នាលនាងចំរើនដោយសីលាទិគុណ នាងចូរដេកស្រួល នាងចូរធ្វើ (ចីវរ) ដោយសំពត់ (បង្សុកូល) ស្លៀកដណ្ដប់ ព្រោះថា បើរាគៈរបស់នាងស្ងប់រម្ងាប់ហើយ នាងនឹងជាស្រ្ដីមានចិត្តត្រជាក់ រលត់កិលេស។
សុមនាថេរីបួសឯចាស់។
[២៨២] ខ្ញុំមានកំឡាំងថយ កាន់ឈើច្រត់ ដើរទៅបិណ្ឌបាត មានខ្លួនធេងធោង ដួលលើផែនដីក្នុងទីនោះឯង លំដាប់នោះ ចិត្តរបស់ខ្ញុំក៏រួចស្រឡះ (ចាកកិលេស) ព្រោះឃើញទោសក្នុងកាយ។
ធម្មាថេរី។
[២៨៣] ខ្ញុំបានលះបង់ផ្ទះ លះកូនជាទីស្រឡាញ់ និងសត្វចិញ្ចឹម ហើយមកបួស បានលះរាគៈ និងទោសៈ រំសាយអវិជ្ជា គឺមោហៈ បានដកតណ្ហា ព្រមទាំងឫស ជាស្រីស្ងប់រម្ងាប់ ហើយបានសម្រេចអនុបាទិសេសនិព្វានធាតុ។
សង្ឃាថេរី។
ចប់ ឯកនិបាត។
ID: 636866999531813617
ទៅកាន់ទំព័រ៖