ព្រះត្រៃបិដក ភាគ ៥៧

​ថេរីគាថា​ ​ទុក​និបាត​


 [​២៨៤​]​ ​ម្នាល​នា​ងន​ន្ទា​ ​នាង​ចូរ​មើល​ ​(​រាងកាយ​នេះ​)​ ​មាន​ជំងឺ​ជានិច្ច​ ​មិន​ស្អាត​ ​ជា​របស់​ស្អុយ​ ​ដែល​ឆ្អឹង​ ​៣០០​ ​កំណាត់​ ​ផ្គុំ​ឡើង​ហើយ​ ​ចូរ​នាង​អប់រំ​ចិត្ត​ដោយ​អសុភ​សញ្ញា​ ​ឲ្យ​ជា​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ​តាំងនៅ​មាំ​ល្អ​។​ ​ចូរ​នាង​ចំរើន​នូវ​អនិមិត្ត​ ​ចូរ​លះ​ចោល​នូវ​មា​នា​នុ​ស័យ​ ​នាង​នឹង​បាន​ស្ងប់​រម្ងាប់​ ​ព្រោះ​បាន​លះ​នូវ​មានះ​នោះ​។​ ​
 ឮថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទូន្មាន​រឿយ​ ​ៗ​ ​នូវ​សិក្ខមានា​ ​ឈ្មោះ​នន្ទា​ ​ដោយ​គាថា​ទាំងនេះ​ ​ដោយ​ប្រការ​ដូច្នេះ​។​

​នន្ទា​ថេរី​។​


 ​[​២៨៥​]​ ​ពោជ្ឈង្គ​ប្រាំពីរ​នេះ​ណា​ ​ជា​ឧបាយ​ដើម្បី​ដល់​នូវ​ព្រះនិព្វាន​ ​ពោជ្ឈង្គ​ទាំងអស់​នោះ​ ​ខ្ញុំ​បាន​ចំរើន​តាមលំអាន​ ​ដែល​ព្រះពុទ្ធ​ទ្រង់​សំដែង​ហើយ​។​ ​ព្រោះថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ខ្ញុំ​បានឃើញ​ហើយ​ ​រាងកាយ​នេះ​ ​មាន​ក្នុង​ទីបំផុត​ ​ជាតិ​សង្សារ​ ​(​នៃ​ខ្ញុំ​)​ ​អស់រលីង​ហើយ​ ​ឥឡូវនេះ​ ​ភព​ថ្មី​មិន​មាន​ទៀត​ឡើយ​។​

​ជន្ដា​ថេរី​។​


 [​២៨៦​]​ ​អញ​រួច​ស្រឡះ​ ​ផុត​ស្រឡះ​ ​រួច​ល្អ​ហើយ​ចាក​អង្រែ​ ​(​ប្ដី​របស់​អញ​)​ ​មិន​មាន​សេចក្ដី​អៀនខ្មាស​ ​(​អញ​មិន​គាប់ចិត្ត​)​ ​ទាំង​ឆត្រ​ ​(​ក៏​មិន​គាប់ចិត្ត​)​ ​អញ​ដែរ​ ​អញ​ ​(​ផុត​ស្រឡះ​)​ ​ចាក​ឆ្នាំង​ ​ចាក​ភាពជា​អ្នក​កំសត់​។​ ​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636866999981509338
ទៅកាន់ទំព័រ៖