ព្រះត្រៃបិដក ភាគ ៥៧
ដាក់នូវសង្ឃាដី ផ្កាប់នូវបាត្រ អង្គុយលើភ្នំ លំដាប់នោះ ចិត្តរបស់ខ្ញុំរួចស្រឡះហើយ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនាព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។
មេត្តិកាថេរី។
[២៩០] ខ្ញុំជាអ្នកត្រេកអរនឹងពួកទេវតា (ក្នុងឋនចាតុម្មហារាជិកា) បានរក្សាឧបោសថប្រកបដោយអង្គ ៨ អស់តិថីទី ១៤ តិថីទី ១៥ និងតិថីទី ៨ នៃបក្សផង និងបាដិហារិកបក្ខៈផង ថ្ងៃនេះ ខ្ញុំនោះ មានភត្តតែម្ដង កោរសក់ ដណ្ដប់សង្ឃាដី មិនគប្បីប្រាថ្នានូវពួកទេវតា (ណាមួយ) ទេ គប្បីបន្ទោបង់នូវសេចក្ដីក្រវល់ក្រវាយ ក្នុងហ្ឫទ័យ (តែប៉ុណ្ណោះ)។
មិត្តាថេរី។
[២៩១] បពិត្រមាតា សូមលោកពិចារណារាងកាយនេះ ជារបស់មិនស្អាត មានក្លិនស្អុយ ខាងលើអំពីបាទជើង ខាងក្រោមអំពីចុងសក់។ កាលខ្ញុំប្រព្រឹត្តយ៉ាងនេះ បានដករាគៈទាំងពួងហើយ បានផ្ដាច់សេចក្ដីក្រវល់ក្រវាយអស់ហើយ ជាអ្នកមានចិត្តត្រជាក់ រលត់ទុក្ខហើយ។
អភយមាតាថេរី។
[២៩២] ម្នាលនាងអភយា ពួកបុថុជ្ជនជាប់ចំពាក់ក្នុងរាងកាយណា រាងកាយ (នោះ) ជាសភាពបែកធ្លាយ អាត្មាអញជាអ្នកដឹងខ្លួន មានស្មារតីតាំងស៊ប់ នឹងដាក់ចុះនូវរាងកាយនេះចោលចេញ។
ID: 636867000779104958
ទៅកាន់ទំព័រ៖