ព្រះត្រៃបិដក ភាគ ៥៧

ថេរីគាថា​ ​តិក​និបាត​


 [​២៩៤​]​ ​តាំងពី​កាល​អាត្មាអញ​បួស​មក​ ​បាន​ ​២៥​ ​ឆ្នាំ​ហើយ​ ​អាត្មាអញ​មិនទាន់​បាន​ស្គាល់​នូវ​សេចក្ដី​ស្ងប់ចិត្ត​ម្ដង​ទេ​។​ ​អាត្មាអញ​មិនបាន​សេចក្ដី​ស្ងប់ចិត្ត​ ​មិន​លុះអំណាច​ក្នុង​ភាវនា​ចិត្ត​ ​តែ​តមក​ ​អាត្មាអញ​រឭក​ដល់​សាសនា​នៃ​ព្រះ​ជិនស្រី​ ​ក៏បាន​ដល់​នូវ​សេចក្ដី​សំវេគ​។​ ​អាត្មាអញ​ត្រូវ​ទុក្ខ​ធម៌​ជាច្រើន​ពាល់ត្រូវ​ហើយ​ ​ជា​អ្នក​ត្រេកអរ​ក្នុង​សេចក្ដី​មិន​ប្រមាទ​ ​បានសម្រេច​នូវ​ការ​អស់​ទៅ​នៃ​តណ្ហា​ ​សាសនា​របស់​ព្រះពុទ្ធ​ ​អាត្មាអញ​បាន​ធ្វើ​ហើយ​ ​ថ្ងៃនេះ​ជា​រាត្រី​ ​ទី​ ​៧​ ​របស់​អាត្មាអញ​ ​ជា​រាត្រី​ដែល​តណ្ហា​រីងស្ងួត​។​

​សា​មា​ថេរី​ដទៃទៀត​។​


 [​២៩៥​]​ ​អាត្មាអញ​ ​មិនបាន​សេចក្ដី​ស្ងប់​រម្ងាប់ចិត្ត​ ​មិន​លុះ​ក្នុង​អំណាច​ភាវនា​ចិត្ត​ ​បាន​ចេញទៅ​ខាងក្រៅ​អំពី​លំនៅ​ ​៤​ ​ដង​ ​៥​ ​ដង​។​ ​អាត្មាអញ​នោះ​ ​បាន​ចូល​ទៅ​រក​ភិក្ខុនី​ ​ដែល​អាត្មាអញ​គួរ​ជឿ​ ​(​បដាចារា​ថេរី​)​ ​ភិក្ខុនី​នោះ​ ​បាន​សំដែងធម៌​ ​គឺ​ ​ខន្ធ​ ​អាយតនៈ​ ​ធាតុ​ ​ដល់​អាត្មាអញ​។​ ​លុះ​អាត្មាអញ​ ​បាន​ស្ដាប់ធម៌​របស់​លោក​ ​តាម​ទំនង​ដែល​លោក​បាន​ប្រៀនប្រដៅ​ ​អាត្មាអញ​ក៏​ឆ្អែត​ដោយ​បីតិ​ ​និង​សុខៈ​ ​អង្គុយ​លើ​បល្ល័ង្ក​មួយ​ ​អស់​ ​៧​ ​ថ្ងៃ​។​ ​ក្នុង​ថ្ងៃទី​ ​៨​ ​អាត្មាអញ​បាន​ទំ​លាយ​គំនរ​ងងឹត​ ​គឺ​មោហៈ​ ​ហើយ​សណ្ដូកជើង​ទាំងគូ​។​ ​

​ឧត្តមា​ថេរី​។​

ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636867001508046651
ទៅកាន់ទំព័រ៖