ព្រះត្រៃបិដក ភាគ ៥៧
ថេរីគាថា ចតុក្កនិបាត
[៣០២] ព្រះថេរៈឈ្មោះកស្សប ជាបុត្តពុទ្ធទាយាទ មានចិត្តតម្កល់មាំល្អ លោកបានដឹងនូវបុព្វេនិវាស ទាំងឃើញឋនសួគ៌ និងអបាយ លំដាប់អំពីនោះមក លោកបានដល់នូវធម៌ជាទីអស់ទៅនៃជាតិ បានសម្រេចនូវអភិញ្ញា ជាអ្នកប្រាជ្ញ ជាព្រាហ្មណ៍ បានសម្រេចវិជ្ជា ៣ ដោយវិជ្ជា ៣ នេះ។ ព្រះថេរីឈ្មោះ ភទ្ទកាបិលានី ក៏យ៉ាងនោះដែរ បានសម្រេចវិជ្ជា ៣ ញ៉ាំងមច្ចុឲ្យសាបសូន្យ ឈ្នះមារ ព្រមទាំងវាហនៈ ហើយទ្រទ្រង់រាងកាយ ជាទីបំផុត។ យើងទាំងពីររូប បានឃើញទោសក្នុងលោក ហើយមកបួស យើងទាំងនោះ ជាព្រះខីណាស្រព បានទូន្មានខ្លួនហើយ ជាអ្នកមានចិត្តត្រជាក់ បាននិព្វានហើយ។
ភទ្ទកាបិលានីថេរី។
ចប់ ចតុក្កនិបាត។
ID: 636867003362222704
ទៅកាន់ទំព័រ៖