ព្រះត្រៃបិដក ភាគ ៥៧

​អាត្មាអញ​ ​ចងក​ក្នុង​ទីនេះ​ប្រសើរ​ ​ត្រង់​វិល​ទៅកាន់​ភេទ​ថោកទាប​វិញ​ ​មិន​ប្រសើរ​ឡើយ​។​ ​អាត្មាអញ​បាន​ធ្វើ​អន្ទាក់​យ៉ាង​មាំ​ ​ចង​នឹង​មែកឈើ​ ​ដាក់អន្ទាក់​ត្រង់​ក​ ​ក៏​ស្រាប់តែ​ចិត្ត​របស់​អាត្មាអញ​រួច​ស្រឡះ​។​ ​

​សីហា​ថេរី​។​


 [​៣០៦​]​ ​ម្នាល​នា​ងន​ន្ទា​ ​នាង​ចូរ​មើល​រាងកាយ​ ​ដែល​មាន​ជំងឺ​ជានិច្ច​ ​មិន​ស្អាត​ ​ជា​របស់​ពុករលួយ​ ​ដែល​ឆ្អឹង​ ​៣០០​ ​កំណាត់​ផ្គុំ​ឡើង​ហើយ​ ​(​នេះ​)​ ​នាង​ចូរ​អប់រំ​ចិត្ត​ដោយ​អសុភ​សញ្ញា​ ​ឲ្យ​ជា​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ​តាំងនៅ​មាំ​ល្អ​។​ ​សរីរៈ​នេះ​យ៉ាងណា​ ​សរីរៈ​របស់​នាង​ហ្នឹង​ ​ក៏​យ៉ាងនោះ​ដែរ​ ​សរីរៈ​របស់​នាង​ហ្នឹង​យ៉ាងណា​ ​សរីរៈ​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​នាង​កុំ​ខ្ជិលច្រអូស​ ​ខំ​ពិចារណា​រាងកាយ​នុ៎ះ​ ​ទាំងយប់​ ​ទាំង​ថ្ងៃ​ ​យ៉ាងនេះ​ឯង​ថា​ ​សរីរៈ​ ​(​នេះ​)​ ​ដែល​ពួក​ជនពាល​រីករាយ​ ​ជា​របស់​ពុករលួយ​ ​មាន​ក្លិនអាក្រក់​។​ ​លំដាប់​អំពី​នោះ​ ​ខ្ញុំ​ក៏បាន​ពិនិត្យ​ឃើញ​ដោយ​ប្រាជ្ញា​របស់​ខ្លួន​។​ ​ខ្ញុំ​នោះ​មិន​ធ្វេសប្រហែស​ ​ខំ​ពិចារណា​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​ ​ក៏បាន​ឃើញ​កាយ​នេះ​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ ​តាមពិត​។​ ​ខាងក្រោយ​មក​ ​ខ្ញុំ​នឿយណាយ​ក្នុង​កាយ​ ​រសាយ​ក្នុង​សន្ដាន​ ​ជា​អ្នក​មិន​ធ្វេសប្រហែស​ ​ក៏បាន​ប្រាសចាក​យោ​គៈ​ ​មានចិត្ត​ស្ងប់​ ​មានទុក្ខ​រលត់​ហើយ​។​

​នន្ទា​ថេរី​។​

ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636867004285395506
ទៅកាន់ទំព័រ៖