ព្រះត្រៃបិដក ភាគ ៥៧

​អាត្មាអញ​បាន​លះ​ប្រយោជន៍​ដ៏​ឧត្តម​ចោល​ ​ហើយ​សេព​នូវ​ប្រយោជន៍​ថោកទាប​ ​លុះ​ក្នុង​អំណាច​នៃ​កិលេស​ទាំងឡាយ​ ​មិន​ត្រេកអរ​នឹង​ប្រយោជន៍​នៃ​សមណៈ​។​ ​សេចក្ដី​សង្វេគ​ ​ក៏​មានដល់​អាត្មាអញ​នោះ​ ​ដែល​អង្គុយ​ក្នុង​លំនៅ​ថា​ ​អាត្មាអញ​ដើរ​ផ្លូវខុស​ ​លុះ​ក្នុង​អំណាច​តណ្ហា​។​ ​ជីវិត​របស់​អាត្មាអញ​មាន​ប្រមាណ​តិច​ ​ជរា​ ​និង​ព្យាធិ​តែង​ញាំញី​ ​មុន​កាយ​នេះ​នឹង​បែកធ្លាយ​ ​មិនមែន​ជា​កាលគួរ​ ​អាត្មាអញ​ធ្វេសប្រហែស​ឡើយ​។​ ​អាត្មាអញ​កាល​ពិចារណា​នូវ​ការ​កើតឡើង​ ​និង​ការ​សូន្យ​ទៅ​នៃ​ខន្ធ​ទាំងឡាយ​តាមពិត​ ​ក៏​មានចិត្ត​រួច​ស្រឡះ​ ​ហើយ​ចេញ​ ​(​ចាក​កិលេស​ទាំងពួង​)​ ​ពុទ្ធសាសនា​ ​អាត្មាអញ​បាន​ធ្វើ​ហើយ​។​

​មិត្ត​កា​លី​ថេរី​។​


 [​៣០៩​]​ ​អាត្មាអញ​កាល​នៅក្នុង​ផ្ទះ​ ​បាន​ស្ដាប់ធម៌​របស់​ភិក្ខុ​ហើយ​ ​ឃើញ​ធម៌​ ​ប្រាសចាក​ធូលី​ ​គឺ​កិលេស​ ​ជា​ធម៌​នាំ​សត្វ​ឲ្យ​ចេញ​ចាក​តណ្ហា​ ​ជាហេតុ​នាំឲ្យ​បាន​សេចក្ដីសុខ​ ​មិន​ឃ្លាត​។​ ​អាត្មាអញ​នោះ​ ​បាន​បោះបង់ចោល​នូវ​កូនប្រុស​ផង​ ​កូនស្រី​ផង​ ​ទ្រព្យ​ ​និង​ស្រូវ​ផង​ ​បាន​ឲ្យ​គេ​កោរសក់​ ​ហើយ​មក​បួស​ក្នុង​ធម្មវិន័យ​។​ ​អាត្មាអញ​កាល​នៅជា​សិក្ខមានា​ ​បាន​ញ៉ាំង​មគ្គ​ខាងលើ​ឲ្យ​កើត​ ​បាន​លះ​រាគៈ​ ​និង​ទោសៈ​ផង​ ​អាសវៈ​ទាំងឡាយ​ដែល​តាំងនៅ​ជាមួយគ្នា​នឹង​រាគៈ​ទោសៈ​នោះ​ផង​។
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636867004831426737
ទៅកាន់ទំព័រ៖