ព្រះត្រៃបិដក ភាគ ៥៧
[៣១១] អាត្មាអញមានសក់ដកហើយ (ដោយបន្លាត្នោត) ទ្រទ្រង់ភក់ មានសំពត់សាដកតែមួយ ប្រព្រឹត្តក្នុងកាលមុន មានសេចក្ដីសំគាល់ថាទោស ក្នុងរបស់ដែលមិនមានទោស ទាំងមានសេចក្ដីយល់ឃើញថា មិនមានទោសក្នុងរបស់ដែលមានទោស ចេញទៅអំពីទីសម្រាកក្នុងវេលាថ្ងៃ បានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលី គឺរាគាទិក្កិលេស មានភិក្ខុសង្ឃហែហម លើភ្នំគិជ្ឈកូដ ក៏លុតជង្គង់ថ្វាយបង្គំ ប្រណម្យអញ្ជលីក្នុងទីចំពោះព្រះភក្រ្ដ។ ព្រះមានព្រះភាគ បានត្រាស់ថា ម្នាលនាង នាងចូរមកចុះ ឧបសម្បទានោះ ក៏សម្រេចដល់ខ្ញុំ។ អាត្មាអញបានដើរទៅកាន់ជនបទឈ្មោះអង្គៈ មគធៈ វជ្ជី កាសី និងកោសល ជាអ្នកមិនមានបំណុល បានបរិភោគដុំបាយរបស់ជនអ្នកនៅក្នុងដែន (នោះ ៗ) អស់ ៥០ ឆ្នាំ។ ឧបាសកណា បានឲ្យចីវរដល់នាងភទ្ទា ដែលរួចចាកគន្ថៈទាំងពួង ឧបាសកនោះ ប្រកបដោយបញ្ញា បានសោយបុណ្យច្រើន។
ភទ្ទាកុណ្ឌលាថេរី។
[៣១២] ពួកមាណព ភ្ជួរស្រែដោយនង្គ័លទាំងឡាយ ហើយព្រោះពូជទាំងឡាយលើផែនដី តែងបាននូវទ្រព្យចិញ្ចឹមកូន និងប្រពន្ធទាំងឡាយ។
ID: 636867005508155444
ទៅកាន់ទំព័រ៖