ព្រះត្រៃបិដក ភាគ ៥៧

 ​ភិក្ខុនី​ទាំងនោះ​ ​បាន​ស្ដាប់​ពាក្យ​ប្រៀនប្រដៅ​ ​របស់​បដាចារា​ថេរី​នោះ​ហើយ​ ​ក៏​លាង​ជើង​ ​ហើយ​ចូល​ទៅ​ក្នុង​ទីសម​គួរ​ ​ប្រកប​រឿយ​ ​ៗ​ ​នូវ​សមថធម៌​ ​បាន​ធ្វើ​នូវ​ ​(​កិច្ច​ក្នុង​)​ ​ពុទ្ធសាសនា​។​ ​ក្នុង​បឋមយាម​នៃ​រាត្រី​ ​ពួក​ព្រះ​ថេរី​ ​ក៏បាន​រឭក​ឃើញ​នូវ​បុព្វជាតិ​ ​ក្នុង​មជ្ឈិមយាម​នៃ​រាត្រី​ ​បាន​ជម្រះ​នូវ​ទិព្វចក្ខុ​ ​ក្នុង​បច្ឆិមយាម​នៃ​រាត្រី​ ​ក៏បាន​ទំ​លាយ​នូវ​គំនរ​ងងឹត​។​ ​ពួក​ព្រះ​ថេរី​ទាំងនោះ​ ​ក្រោក​ឡើង​ថ្វាយបង្គំ​បាទា​ ​(​នៃ​បដាចារា​ថេរី​ ​ហើយ​ពោល​ថា​)​ ​ពាក្យ​ប្រៀនប្រដៅ​របស់​នាង​ ​យើង​បាន​ធ្វើតាម​ហើយ​ ​ពួក​ទេវតា​នៅក្នុង​ឋ​​ន​ត្រៃត្រឹង្ស​ ​(​ហែហម​)​ ​ព្រះ​ឥន្រ្ទ​ ​ដែល​បាន​ឈ្នះ​ក្នុង​សង្គ្រាម​យ៉ាងណា​ ​ពួក​យើង​ជា​អ្នកមាន​វិជ្ជា​ ​៣​ ​មិន​មាន​អាសវៈ​ ​នឹង​នៅ​ហែហម​ ​(​នាង​យ៉ាងនោះ​)​។​ ​ពួក​ភិក្ខុនី​ជា​ថេរី​ ​ចំនួន​ ​៣០​ ​រូប​នេះ​ ​បាន​ធ្វើឲ្យ​ច្បាស់លាស់​ ​នូវ​ព្រះ​អរហត្ត​ ​ក្នុង​សំណាក់​នៃ​បដាចារា​ថេរី​។​ ​
 [​៣១៤​]​ ​កាលពីដើម​ ​អាត្មាអញ​ជា​ស្រី​ទុគ៌ត​ ​ជា​ស្រី​មេម៉ាយ​ ​មិន​មានកូន​ ​ព្រាត់ប្រាស​ចាក​មិត្រ​ ​ចាក​ញាតិ​ទាំងឡាយ​ ​មិនដែល​បាន​បាយ​ ​និង​សំពត់​ ​(​បរិភោគ​ប្រើប្រាស់​គ្រប់គ្រាន់​)​ ​ទេ​។​ ​
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636867006033365484
ទៅកាន់ទំព័រ៖