ព្រះត្រៃបិដក ភាគ ៥៧

​ថេរីគាថា​ ​ឆ​ក្ក​និបាត​


 [​៣១៥​]​ ​នាង​មិនដឹង​ផ្លូវ​របស់​សត្វ​ណា​ ​ដែល​មក​ ​ឬទៅ​ទេ​ ​ហើយ​យំ​រក​កូន​ ​ដែល​ ​(​មិនដឹងជា​)​ ​មក​អំពី​ទីណា​នោះ​ថា​ ​ឱ​កូន​អាត្មាអញ​អើយ​។​ ​ទុកជា​នាង​ដឹង​ផ្លូវ​របស់​កូន​នោះ​ ​ដែល​មក​ ​ឬទៅ​ ​ក៏​មិន​គប្បី​សោក​រក​កូន​នោះ​ឡើយ​ ​ព្រោះ​សត្វ​មាន​យ៉ាងនេះ​ជា​ធម្មតា​។​ ​(​សត្វ​នោះ​)​ ​មិន​មាន​អ្នកណាមួយ​អង្វរ​ឲ្យ​មក​អំពី​បរលោក​នោះ​ ​ទាំង​មិន​មាន​អ្នកណាមួយ​ ​អនុញ្ញាត​ឲ្យ​ទៅ​អំពី​លោក​នេះ​ឡើយ​ ​ទំនងជា​មក​អំពី​ទីណា​មួយ​ ​(​មាន​នរក​ជាដើម​)​ ​មក​អាស្រ័យ​នៅ​ ​(​ក្នុង​ទីនេះ​)​ ​អស់​ពីរបី​ថ្ងៃ​។​ ​សត្វ​សូម្បី​ទៅ​អំពី​ភព​នេះ​ ​មកកាន់​ភព​ដទៃ​ ​ទៅ​អំពី​ភព​នោះ​ ​ទៅកាន់​ភព​ដទៃ​ ​ចែក​ឋ​​ន​ទៅ​ហើយ​ ​ដោយ​សភាព​ជា​មនុស្ស​ ​នឹង​អន្ទោល​ទៅ​ ​បើ​មក​យ៉ាងណា​ ​ក៏​ទៅ​យ៉ាងនោះ​ ​ការ​ខ្សឹកខ្សួល​ ​ព្រោះតែ​សត្វ​នោះ​ ​មានប្រយោជន៍​អ្វី​។​ ​
 លោកម្ចាស់​បាន​ដក​ព្រួញ​ ​គឺ​សេចក្ដីសោក​ ​ដែល​ឃើញ​ដោយ​កម្រ​ ​អាស្រ័យ​នូវ​ហ្ឫទ័យ​របស់ខ្ញុំ​ ​លោកម្ចាស់​បាន​បន្ទោបង់​សេចក្ដីសោក​ព្រោះ​កូន​របស់ខ្ញុំ​ ​ដែល​ត្រូវ​សេចក្ដីសោក​គ្រប​សង្កត់​ហើយ​។​ ​
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636867006570936232
ទៅកាន់ទំព័រ៖